







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
ខ្សែជីវិត ខ្សែជីវិតមនុស្សគឺមានគ្រប់រស់ជាតិ មានទាំងផ្អែម ល្វីង ជូរចត់ លំបាក កំសត់ ជួបហើយបែរព្រាត់ សប្បាយរីករាយលាយឡំនឹងទុក្ខា។ ជីវិតមិនដើររលូនដូចដែលយើងប៉ងនោះទេ ប៉ុន្តែយើងត្រូវតែមានវិធី និង បត់បែនទៅតាមកាលៈទេសៈ សំរបទៅតាមបញ្ហាដែលកំពុងជួបប្រទះ។ ជីវិតយើងកាន់តែមានន័យ និងស្រស់បំព្រង ប្រសិនបើយើងចេះលាយចំរុះពណ៌ប្រកបដោយភាពបិនប្រសប់ និងការច្នៃប្រឌិត។ មិនថាខ្មៅ រឺស ក្រហម រឺខៀវ លឿង រឺបៃតង យើងអាចយកមកលាយគ្នាឲ្យទៅជាពណ៌ដ៏ស្រស់ស្អាតមួយ ប្រៀបដូចនឹងជីវិតរបស់យើងដែរដែលលាយឡំទៅដោយទុក្ខសោក សប្បាយរីករាយ បញ្ហារាប់លានជំពូក តែយើងនៅតែអាចបញ្ចេញនូវស្នាមញញឹមប្រកដដោយក្ដីសង្ឃឹមក្នុងជីវិត ។ ខ្ញុំយល់ថាមនុស្សគ្រប់គ្នាតែងតែមានបញ្ហា មិនថាអ្នកមាន អ្នកក្រ អ្នកតូច រឺ អ្នកធំឡើយ គ្រាន់តែបញ្ហាដែលកើតមានឡើងមិនដូចគ្នាទាំងអស់នោះទេ។ បញ្ហាដែលខ្ញុំគិតថាលំបាកដោះស្រាយ ប្រហែលជាមិនលំបាកទេសំរាប់អ្នកដទៃ ហើយបញ្ហាអ្នកដទៃដែលគិតថាលំបាក ប្រហែលជាមិនលំបាកសំរាប់ខ្ញុំ។ បញ្ហាផ្សេងគ្នា ដំណោះស្រាយផ្សេងគ្នា ដូចគ្នានឹងការដោះស្រាយក្នុងគណិតវិទ្យាដែរ ការដោះស្រាយលីមីត មិនដូចគ្នានឹងការដោះស្រាយសមីការលីនេអ៊ែរទេ។ ចំណែកដំណោះស្រាយនៅក្នុងសេដ្ឋកិច្ច រឺបញ្ហាសង្គមវិញ គឺស្រាយទៅតាមពេលវេលា និងកាលៈទេសៈ មិនអាចប្រើប្រាស់រូបមន្ដតែមួយជានិច្ចកាលបានទេ ព្រោះថាសម័យកាលតែងតែផ្លាស់ប្ដូរ អាកប្បកិរិយាមនុស្សក៏មិនស្ថិតស្ថេរ បញ្ហាតែងតែប្រែប្រួល។ ដូចគ្នាផងដែរ នៅក្នុងការប្រលង ប្រសិនបើយើងមិនអាចដោះស្រាយបញ្ហា រឺចំណោទ នោះយើងនឹងមិនអាចទទួលបានលទ្ធផលល្អផងដែរ (មិននិយាយក្នុងន័យដែលបានការស៊ីសំណូក រឺពុករលួយនោះទេ)។ ដូច្នេះហើយ នៅពេលដែលយើងជួបបញ្ហាកាន់តែច្រើន នោះធ្វើឲ្យយើងកាន់តែមានភាពវ័យឆ្លាត ធ្វើឲ្យយើងកាន់តែយល់ពីជីវិត ធ្វើឲ្យយើងកាន់តែដឹងពីសង្គម ធ្វើឲ្យយើងកាន់តែស្គាល់ពិភពលោក។ អ្នកប្រាជ្ញ អ្នកដឹកនាំល្អ អ្នកជំនួញដែលជោគជ័យ គឺសុទ្ធសឹងជាអ្នកដែលមានភាពវៃឆ្លាតក្នុងការដោះស្រាយបញ្ហា អ្នកដែលជួបប្រទះ និងយល់ច្រើនពីបញ្ហា អ្នកដែលដឹងច្រើនពីតំរូវការ អ្នកដែលមានភាពច្នៃប្រឌិត ហើយរីករាយនឹងដោះស្រាយរាល់បញ្ហា។ អញ្ចឹងយើងគ្រប់គ្នាក៏អាចក្លាយជាអ្នកដែលជោគជ័យ អ្នកដែលសំខាន់នៅក្នុងសង្គម រឺជាតិសាសន៍មួយផងដែរ បើសិនយើងយល់ដឹងពីបញ្ហាឲ្យកាន់តែច្រើន យើងចេះសំរបសំរួល និងរក្សាស្នាមញញឹមក្នុងការដោះស្រាយរាល់បញ្ហាដែលកើតមានឡើង ដោយប្រកាន់ខ្ជាប់នូវសុទិដ្ឋិនិយម និងផលប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃ។ សេចក្ដីសុខរបស់អ្នកដទៃ ក៏ជាសេចក្ដីសុខរបស់យើងគ្រប់គ្នា មិនធ្វើឲ្យអ្នកដទៃឈឺចាប់ ទុក្ខព្រួយ គឺដោះស្រាយបញ្ហាដោយសន្តិវិធី ស្វែងរកជោគជ័យ និងសុខសន្តិភាពដល់ពិភពលោកទាំងអស់គ្នា។ សូមកុំរត់គេចពីបញ្ហា កុំគិតថាមានតែអ្នកដែលមានបញ្ហា កុំធ្វើឲ្យបញ្ហា ទៅជាភាពស្មុគស្មាញ គឺត្រូវទទួលយក និងដោះស្រាយដោយស្នាមញញឹម។ ដូច្នេះ បញ្ហាជាមេរៀន និងជាស្ពានចំលងទៅរកភាពជោគជ័យ បើសិនជាយើងចេះកែច្នៃ និងយកយកដំណោះស្រាយបញ្ហាមកប្រើប្រាស់ឲ្យស្របតាមស្ថានភាព។ “រស់ គឺ ដើម្បីដឹង ដើម្បីសង្ឃឹម ដើម្បីក្ដីស្រលាញ់ ដើម្បីចែករំលែក និង អនុវត្តអំពើល្អ!”
post by : Nop Channa post Date : 02-Apr-2017
View : 2740

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?