សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រនាគរាជ របស់យើងទាំអស់គ្នា Welcome to Neakreach Realestate 015677772
   ចំណេះដឹង​ទូទៅ General Knowledge > ផ្នត់គំនឹតអ្នកមាន > បទ​សម្ភាស​​​ពី​ជីវិត​​ជន​ល្បី ១០ រូប

អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!

បទ​សម្ភាស​​​ពី​ជីវិត​​ជន​ល្បី ១០ រូប​ ​ ​ក្នុង​បទ​សម្ភាស​របស់​ Harvard Business Review (HBR) ​តែង​នាំ​មក​នូវ​វាគ្មិន​ដែល​ជា​ជន​ល្បី​ៗ ​មក​បកស្រាយ​ពី​ជីវិត​​ជោគជ័យ​របស់​ពួកគេ ​​ដោយ​ក្នុង​នោះ​​ក៏​មាន​វត្តមាន​អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោកស្រី​ Condoleezza Rice ​ផង​ដែរ។ ​សូម​តាមដាន​​​សេចក្ដី​សង្ខេប​បទ​សម្ភាស​ជាមួយ​ជន​ល្បីៗ​ចំនួន​ ១០ ​រូប ដើម្បី​យក​មក​ធ្វើ​ជា​ចំណេះដឹង​ផ្ទាល់​ខ្លួន។ ១. ​លោកស្រី​ Condoleezza Rice លោកស្រី ​ Rice ​ធ្លាប់​ជា​អ្នក​ផ្ដល់​ប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ ​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ អំឡុង​អាណត្តិ​លោក George W. Bush ​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក។ ​HBR​ បាន​សួរ​ទៅ​កាន់​លោកស្រី​ថា​​ ​តើ​របៀប​នៃ​ការ​គ្រប់គ្រង​​របស់​លោកស្រី​បាន​ផ្លាស់ប្ដូរ​យ៉ាង​ណា​ដែរ​ពី​ មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ​ឆ្លើយ​តប​នឹង​សំណួរ​នេះ​លោក​ស្រី​គូស​បញ្ជាក់​ថា “ពី​ដំបូង​ខ្ញុំ​មិន​ដឹង​ថា ​តើ​គួរ​​បែង​ចែក​តួនាទី​ដូចម្ដេច​នោះ​ទេ។ ​​ខ្ញុំ​តែង​តែ​ធ្វើ​ការងារ​របស់​អ្នក​ដទៃ។ ​ខ្ញុំ​បាន​រៀន​​ដឹង​ថា ​អ្នក​ត្រូវ​ប្រឹងប្រែង​ធ្វើ​បែប​នេះ​ឲ្យ​បាន​ខ្លាំង​ក្លា​ ព្រោះ​​​មនុស្ស​ល្អ​នឹង​មិន​ធ្វើការ​ឲ្យ​អ្នក​​ក្នុង​រយៈពេល​វែង​នោះ​ទេ។” ២. ​លោក​ Richard Serra ​ ​​​​​​​​​លោក Serra ​ត្រូវ​គេ​ស្គាល់​តាម​រយៈ​ការ​ឆ្លាក់​រូប​ចម្លាក់​ធំៗ​ពី​ដែក។ ​ឆ្លើយ​តប​នឹង​សំណួរ​របស់​ HBR ​ថា​តើ​លោក​ដោះស្រាយ​នឹង​ការ​រិះគន់​ដូចម្ដេច ​​លោក​បាន​លើក​ឡើង​ថា “ប្រសិន​បើ​ការ​រិះគន់​នោះ​ជា​ការ​រិះគន់​ដើម្បី​ស្ថាបនា ​​វា​អនុលោម​តាម​នីតិវិធី ​និង​គោលបំណង ​​អ្នក​ត្រូវ​ទទួល​យក។ ​ប៉ុន្តែ​បើ​សិន​ជា​ការ​រិះគន់​នោះ ​ជា​រឿង​បុគ្គល ​​អ្នក​ត្រូវ​​យក​វា​មក​ពិចារណា ​និង​តាម​ដាន​​ឲ្យ​ដឹង​ច្បាស់​លាស់។” ៣. ​លោកស្រី​ Jane Goodall លោកស្រី ​ Goodall ​ជា​អ្នក​ជំនាញ​​សត្វ​ស្វា​​​ឈីមផេនហ្ស៊ី ​ជើងចាស់​និង​ជា​សកម្មជន​បរិស្ថាន។ ​​​ឆ្លើយ​តប​នឹង​សំណួរ​ថា ​​តើ​លោក​ស្រី​បញ្ចុះបញ្ចូល​អ្នក​ដទៃ​ឲ្យ​ផ្លាស់​ប្ដូរ​ដូចម្ដេច​ លោកស្រី​​បញ្ចេញ​ចំណាប់អារម្មណ៍​ថា ​”ជា​ធម្មតា​អ្នក​មិន​អាច​ផ្លាស់​ប្ដូរ​​ចិត្ត​របស់​មនុស្ស​ដោយ​សារ​ភាព​វៃ​ ឆ្លាត​របស់​អ្នក​នោះ​ទេ។ ​អ្នក​ត្រូវ​ស្វែង​រក​​អ្វី​ដែល​ពួកគេ​ចូលចិត្ត។ ​​អ្នក​អាច​លើក​រឿង​មួយ​ឲ្យ​ពួកគេ​គិត ​និង​មិន​​​​ត្រូវ​តទល់​​នឹង​ពួកគេ​ខ្លាំង​ពេក​ទេ ​នោះ​​ពេល​ខ្លះ​មនុស្ស​ដែល​រឹង​ទទឹង​បំផុត​ក៏​អាច​ផ្លាស់​ប្ដូរ​បាន​ដែរ។” ៤. ​លោក​ Mario Batali លោក ​ Mario Batali ​គឺ​ជា​​​​មេ​ចុងភៅ​ដ៏​ល្បី​ម្នាក់​របស់​អាមេរិក។ ​​តប​នឹង​​សំណួរ​ថា ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​តុល្យភាព​រវាង​​​រវាង​គ្រួសារ​ និង​ការងារ ​លោក Batali ​និយាយ​ថា “មិន​ថា​ស្ថិត​នៅ​កាលៈទេសៈ​ណា​ទេ ​​ខ្ញុំ​ទុក​កូនៗ និង​គ្រួសារ​​ជា​អាទិភាព​ ​បន្ទាប់​មក​គឺ​ការងារ​ក្នុង​ភោជនីយដ្ឋាន ​និង​ចុងក្រោយ​គឺ​កិច្ចការ​ផ្សេងៗ​ទៀត។ ​មនុស្ស​ផ្សេង​គ្នា​ផ្ដល់​អាទិភាព​​លើ​រឿង​ផ្សេង​គ្នា​គឺ​អាស្រ័យ​ទៅ​លើ​ ខ្លួន​គេ​ផ្ទាល់។ ​​បើ​អ្នក​ស្រឡាញ់​ការងារ​ជាង​គ្រួសារ​​ អញ្ចឹង​អ្នក​ត្រូវ​ចំណាយ​ពេល​ជាមួយ​ការងារ​ច្រើន​ជាង​គ្រួសារ​ទៅ។” ​ ​​​​​​​​៥. លោក Joe Girardi ​​ លោក ​ Joe Girardi ​គឺ​ជា​អ្នក​គ្រប់គ្រង​​ក្រុម​បេសស្បល New York Yankees។ ​ឆ្លើយ​តប​នឹង​សំណួរ​ តើ​លោក​​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ក្រុម​ប្រសិន​បើ​ពួកគេ​លេង​ចាញ់។ ​លោក​ឆ្លើយ​តប​ថា “ក្នុង​នាម​ជា​ក្រុម​​លេខ​មួយ​ អ្នក​មិន​ត្រូវ​ញាប់ញ័រ​នឹង​​អ្វី​ទាំង​អស់។ ​អ្នក​មិន​ត្រូវ​​ធ្វើ​ឲ្យ​ខ្លួន​ឯង​មិន​សប្បាយ​ចិត្ត​​ ​​និង​ធ្វើ​រឿង​មិន​ល្អ​នោះ​ទេ។ ​បុគ្គលិកលក្ខណៈ​របស់​អ្នក​ត្រូវ​រក្សា​ឲ្យ​នៅ​ដដែល​ ​មិន​​ថា​ ឈ្នះ​ ឬ​ចាញ់​នោះ​ទេ។ ​បើ​​អ្នក​គិត​តែ​ចង់​ឈ្នះ​តែ​ម៉្យាង​ នោះ​អ្នក​​នឹង​ទទួល​បរាជ័យ​ច្រើន​ជាង​​អ្វី​ដែល​អ្នក​ស្ដី​បន្ទោស​ដល់​កូន​ ក្រុម​ទៅ​ទៀត។” ៦. ​លោក​ James Dyson លោក ​ Dyson ​ជា​អ្នក​បង្កើត​គំរូ​​ម៉ាស៊ីន​​​បូម​ធូលី​ចំនួន​ ៥១២៧ ​គ្រឿង​ ​ដែល​​ធ្វើ​ឲ្យ​លោក​ក្លាយ​ខ្លួន​ជា​សេដ្ឋី។ ​លោក​បាន​ពន្យល់​ពី​ភាព​ចចេស​ដែល​ជួយ​ឲ្យ​លោក​ក្លាយ​ជា​អ្នក​ចេញ​ម៉ូដ​​ ម្នាក់។ “ខ្ញុំ​តែង​ងុប​នឹង​វត្ថុ​ជុំវិញ​ខ្លួន។ ​ខ្ញុំ​តែង​សង្ឃឹម​ថា ​ពី​មុន​ខ្ញុំ​ត្រូវ​ប្ដេជ្ញា​ឲ្យ​បាន​​មុតមាំ ​ប៉ុន្តែ​ដើម្បី​​ឲ្យ​រឿង​មួយ​អាច​សម្រេច​បាន​អ្នក​ត្រូវ​បោះបង់​រឿង​ផ្សេង​ ទៀត។ ​​​បើ​ទោះ​ជា​​មិន​មាន​មនុស្ស​ពូកែៗ​ធ្វើ​រឿង​នេះ ​តែ​ខ្ញុំ​ធ្វើ។ ​​​វា​គឺ​ជា​គោលបំណង​តែ​មួយ​ដែល​អ្នក​ចូលចិត្ត ​ហើយ​ត្រូវ​ជម្នះ​ឲ្យ​បាន​។” ៧. ​​​លោក Ben Bradlee ​​ លោក ​Bradlee ​ជា​​និពន្ធ​នាយក​នៃ​កាសែត​ Washington Post ពី​ឆ្នាំ ១៩៦៨ ​ដល់ ១៩៩១ គឺ​ជា​ពេល​ដែល​កាសែត​នេះ​​​ឈ្នះ​ពាន់​រង្វាន់ Pulitzer ​ចំនួន ២៣ ​លើក។ ​ថ្ងៃ​មួយ​លោក​បាន​​​ឲ្យ​អ្នក​យក​ព័ត៌មាន​​ពីរ​នាក់​សរសេរ​អត្ថបទ​ដ៏​ធំ​ មួយ។ ​​ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​អ្នក​កាសែត​ជើង​ចាស់​ជា​ច្រើន​រូប​មាន​ការ​ ងឿងឆ្ងល់​ជា​ខ្លាំង។ ​​ពាក់​ព័ន្ធ​នឹង​ចំណុច​នេះ​លោក​ថា ​​លោក​បាន​ធ្វើ​ការ​វាយតម្លៃ​ទៅ​លើ​ពួកគេ​ជា​រៀងរាល់​ថ្ងៃ​ ហើយ​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឃើញ​ថា ​​ពួកគេ​ហាក់​មាន​ជំនឿ​ចិត្ត​ខ្ពស់។ ​​ដូច្នេះ​ ​ហើយ​ទើប​លោក​ឲ្យ​ពួកគេ​សាកល្បង។ ​​លោក​និយាយ​ទៅ​កាន់​ពួកគេ​ថា ​​​ធ្វើ​ទៅ​វា​ជា​រឿង​របស់​ពួកគេ។ ​​ពេល​វេលា​ផ្លាស់​ប្ដូរ​ដ៏​ល្អ​គឺ ​នៅ​ពេល​ដែល​ពួកគេ​នៅ​ក្មេង។ ​​​​​៨. ​​លោកស្រី​ Annie Lennox លោកស្រី ​ Lennox ​ធ្លាប់​​លក់​អាល់ប៊ុម​ចម្រៀង​​របស់​ខ្លួន​ដាច់​អស់​ជាង ៨០ ​លាន​អាល់ប៊ុម ​​មាន​បទ​ចម្រៀង​ជា​ច្រើន​ជាប់​ជា​បទ​ចម្រៀង​​ពេញ​និយម​បំផុត ​និង​ធ្លាប់​ឈ្នះ​ពានរង្វាន់ Grammy ​ចំនួន ៤ ដង​ទៀត​ផង។ ​​លោក​ស្រី​បាន​ឆ្លើយ​នឹង​សំណួរ​ថា ​តើ​គួរ​ត្រៀម​ខ្លួន​បែប​ណា​មុន​នឹង​ចាប់​ផ្ដើម​សម្ដែង។ ​លោកស្រី​និយាយ​ដូច្នេះ​ថា “ការ​ត្រៀម​ខ្លួន​ជា​រឿង​ដែល​សំខាន់​បំផុត។ ​អ្នក​ត្រូវ​ហាត់​សម​​ដើម្បី​ឲ្យ​មាន​​ជំនឿ​ចិត្ត​ខ្ពស់​នៅ​លើ​ឆាក។ ​នៅ​ពេល​ឡើង​ឆាក​សម្ដែង​ ​អ្នក​ត្រូវ​​ប្រាប់​ខ្លួន​ឯង​ថា ​នេះ​ជា​ការ​សម្ដែង​ចុងក្រោយ។ ​អ្នក​ត្រូវ​សម្ដែង​ដូចជា​អ្នក​មិន​ធ្លាប់​សម្ដែង​វា​ពី​មុន​មក​ ​និង​គ្មាន​​ពេល​អាច​​សម្ដែង​វា​ម្ដង​ទៀត។” ៩. ​លោក Oliver Sacks លោក ​ Sack ​ជា​សាស្ត្រាចារ្យ​ផ្នែក​ ប្រសាទសាស្ត្រ ​និង​ចិត្តសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ Columbia ​ដែល​​ធ្លាប់​និពន្ធ​សៀវភៅ​វេជ្ជសាស្ត្រ​​លក់​ដាច់​បំផុត។ ​​​លោក​បាន​និយាយ​ប្រាប់​ HBR ​ថា​ ​លោក​មិន​មែន​ជា​អ្នក​រូបវិទ្យា​ និង​អ្នក​និទាន​រឿង​ទេ។ ​​ប៉ុន្តែ​លោក​គិត​ថា ​​ចំណុច​ទាំង​ពីរ​ពាក់ព័ន្ធ​គ្នា។ ​លោក​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ ​”ការ​សរសេរ​ជា​វិធី​មួយ​ដ៏​ល្អ​ក្នុង​​ការ​ឆ្លុះ​បញ្ចាំង​ពី​ចំណេះដឹង​ដែល​ យើង​មាន​ និង​​ប្រើប្រាស់​វា​ជា​ថ្មី។” ១០. ​លោក​ Manolo Blahnik ​ លោក Blahnik ​​អាច​ថា ​ជា​អ្នក​រចនា​ម៉ូដ​ស្បែក​ជើង​ដ៏​ល្បីល្បាញ​បំផុត​ម្នាក់​ក្នុង​លោក។ ​បើ​ទោះ​ជា​ លោក​មាន​ភាព​ល្បីល្បាញ​បែប​នេះ​តែ​លោក​មិន​ពង្រីក​ក្រុមហ៊ុន​របស់​លោក​ឲ្យ​ ធំ​នោះ​ទេ។ ​​ចំណុច​នេះ​លោក​​បាន​ពន្យល់​ប្រាប់ HBR ថា ​”ខ្ញុំ​មិន​ចូលចិត្ត​ក្រុមហ៊ុន​ធំ ​ដែល​មាន​ការ​ប្រជុំ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទេ។ ​​​ខ្ញុំ​មិន​​អាច​ធ្វើ​រឿង​នេះ​បាន​ទេ ​ព្រោះ​ខ្ញុំ​ចាស់​ហើយ​ឥឡូវ​នេះ។ ​វា​ជា​ក្រុមហ៊ុន​ជា​លក្ខណៈ​គ្រួសារ​ដែល​មាន​ បងស្រី ​ក្មួយស្រី​របស់​ខ្ញុំ​ និង​សាច់​ញាតិ​មួយ​ចំនួន​ទៀត។ ​ខ្ញុំ​រចនា​ម៉ូដ​ស្បែក​ជើង​ទាំង​អស់​ដោយ​ខ្លួន​ខ្ញុំ​ ​ហើយ​បើ​គ្មាន​ពួកគេ​ខ្ញុំ​ក៏​មិន​អាច​ធ្វើ​វា​បាន​ដែរ។ ​​ខ្ញុំ​មិន​ចង់​ទទួល​រង​ឥទ្ធិពល​ពី​នរណា​ម្នាក់​ឡើយ។

post by : Nop Channa                                                             post Date : 02-Apr-2017

View : 2167

ដំណឹងថ្មីៗ
សូមជួយ like Page យើងដើម្បី ទទួលបានចំណេះដឹងថ្មីៗ

អ៊ែបដំរី

Post by : ម៉ែន សារុន

ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ

what is Network Marketing?

Flag Counter