







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
ពិធីបុណ្យចូលឆ្នាំខ្មែរ ថ្ងៃចូលឆ្នាំមកដល់ នៅប្រទេសកម្ពុជា ខែមេសាគឺ ជាខែដែលមានអាកាសធាតុក្ដៅខ្លាំង រដូវប្រាំងក្ដៅហែង នៅប្រទេសស្វីស ខែមេសាគឺជាខែផ្លាស់ប្ដូរ នៃ រដូវរងាធ្លាក់ទឹកកក ចូលមកដល់រដូវផ្ការីក។ រុក្ខជាតិព្រៃព្រឹក្សាទាំងឡាយ ដែលស្ថិតនៅក្នុងរដូវរងាក្រៀមក្រោះខ្មៅក្រញង់ ហាក់កំពុងប្រឹង ប្រែងរៀបចំខ្លួន មកបង្ហាញពិភពលោកជាថ្មី ដោយចាប់ផ្ដើមរើមប្រែពណ៌ ពីខ្មៅៗ ទៅជាបៃតងស្រស់ លាស់ត្រួយខ្ចី និងមានផ្ការីកព្រោង ព្រាត លឿង ស ក្រហម ចំរុះពណ៌គ្នាគួរជាទីទស្សនាសប្បាយរីករាយក្រៃពេក។ រដូវក្ដៅហែង នៅកម្ពុជា ត្រូវនឹងរដូវផ្ការីកនៅប្រទេសស្វីសនេះ គឺជាសញ្ញាប្រាប់អោយដឹងថា «ពិធីបុណ្យចូលឆ្នាំថ្មី» ប្រពៃណីខ្មែរ រំកិល ខ្លួនចូលមកដល់ហើយ។ ឆ្នាំចាស់ផ្លាស់ជំនួសឆ្នាំថ្មី អ្វីៗថ្មី គំនិតថ្មី ចិត្ដថ្មី ថ្មី!!…គឺអ្វីដែលល្អ ដែលបរិសុទ្ធគ្មានប្រលាក់ គ្មានមន្ទិលដោយប្រការ ណាមួយឡើយ។ «ចូលឆ្នាំថ្មី» ជនជាតិខ្មែរប្រុសស្រី គ្រប់ស្រទាប់ គ្រប់រូបមន្រ្ដី រាជការ កម្មករ កសិករ ទាំងស្ថិតនៅក្រៅ ឬក្នុងប្រទេស មិន ភ្លេចទេទំនៀមទំលាប់បុណ្យចូលឆ្នាំ ហើយ តែងតែនឹករំពៃគិតទុកជាមុនថា នឹងរៀបចំទទួលទេវតាឆ្នាំថ្មី អោយបានអធឹកអធម្មយ៉ាងណា? ដើម្បីអោយទទួលបាននូវជោគជ័យសេរីសួស្ដីក្នុងឆ្នាំថ្មីតទៅ។
post by : Nop Channa post Date : 02-Apr-2017
View : 2563

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?