សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រនាគរាជ របស់យើងទាំអស់គ្នា Welcome to Neakreach Realestate 015677772
   ចំណេះដឹង​ទូទៅ General Knowledge > វប្បធម៏ទូទៅ > ប្រពៃណីចូលឆ្នាំខែ្មរ

អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!

ប្រពៃណីចូលឆ្នាំខែ្មរ មនុស្សគ្រប់​ជាតិ​ សាសន៍នៅលើពិភពលោក តែង​នាំគ្នាប្រារព្ធ​ពិធី​ចូលឆ្នាំ​របស់ជាតិសាសន៍ខ្លួនរៀងៗខ្លួន។ គ្រាន់តែការប្រារព្ឋពីធី ចូលឆ្នាំ​មិនដូចគ្នាទេទាំងអស់នោះទេ ថ្ងៃចូលឆ្នាំសកល ត្រូវចំទី ៣១ ខែធ្នូ ម៉ោងសូន្យ ចូលឆ្នាំចិនច្រើនធ្លាក់ចំខែកុម្ភៈ ហើយចូលឆ្នាំខ្មែរយើង ជា រឿយៗតែងតែធ្លាក់ត្រូវថ្ងៃ ១៣ ឬ ១៤ ខែមេសា ហៅថា ថ្ងៃសង្ក្រាន្ដ។ សង្ក្រាន្ដមាន ៣ថ្ងៃ គឺ៖ ថ្ងៃទី១ ជាថ្ងៃចូលឆ្នាំ ថ្ងៃទី២ ជាថ្ងៃកណ្ដាល ថ្ងៃខ្វាក់ ហៅថាថ្ងៃ វនបត ថ្ងៃទី៣ ជាថ្ងៃឡើងស័ក។ ទាក់ទ នឹង ពីធីបុណ្យចូលឆ្នាំខ្មែរយើង ចាស់ទុំបាននិទាន រឿងធម្មបាលកុមារ តៗ គ្នាមកថា៖ នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស​រៀន ចេះចប់​ត្រៃវេទ​តាំង ពី​អាយុ បាន ៧ឆ្នាំ។ សេដ្ឋី​បិតា​បាន​សាង ប្រាសាទ​ឲ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆេ្នរ​ទនេ្ល ដែល​ជា​ទី​នៅ​នៃ​បក្សី​ទាំង​ឡាយ។ ធម្មបាល​កុមារជាអាចារ្យ សំដែង​មង្គល ផេ្សងៗ​ដល់​មនុស្ស​ទាំង​ពួង​ផង​ ហើយថែមទាំងចេះស្ដាប់ភាសាបក្សី ទាំង​ពួង​ផង។ គ្រា​នោះ​មនុស្ស​លោក​រមែង​រាប់​អានព្រះមហាព្រហ្ម និង​ កុបិលមហាព្រហ្ម ១អង្គ​ទៀត​ ដែល​ជាអ្នកសំដែង​មង្គល ​ដល់​មនុស្ស​ទាំង​ពួង។ ពេលនោះ​កុបិលមហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ ក៏​ចុះ​មក​សួរ​បញ្ហា និង​ធម្មបាលកុមារ ៣ “ខ” ដោយ​សន្យា​ទុក​ថា បើ​ដោះ​ប្រស្នា​បាន​នឹង​កាត់ ក្បាល​បូជា ធម្មបាលកុមារ​តែ​បើដោះ​មិន​រួច​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ។ ធម្មបាល​កុមារ​ សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧​ថៃ្ង​សិន​ ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លង​ទៅ ៦​ថៃ្ង​ហើយ​ក៏​នៅ​តែ​គិត​មិន​ឃើញ ​ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹង ត្រូវស្លាប់ ដោយ​អាជ្ញា​កុបិល​មហាព្រហ្ម​ជា​ប្រាកដ​ហើយ។ ដូចេ្នះ ​គួរ​តែ​រត់ទៅ​លាក់​ខ្លួនពួន​អាត្មា​ឲ្យស្លាប់ដោយ ​ខ្លួន​ឯង​ប្រសើរ​ជាង ទើប​ចុះ​ពី​ ប្រាសាទ​ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយ​គូ ដើម​ត្នោត​នោះសត្វ ឥន្រី្ទ​ញី​ឈ្មោល​ ធ្វើ​សំបុកអាស្រ័យ​នៅ វេលា​យប់​ឥន្រី្ទ​ញី​ សួរ​ឥន្រ្ទី​ ឈ្មោលថា ព្រឹកនេះ​យើង​បាន​អាហារ​ពី​ណា​ស៊ី? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​កុបិលមហាព្រហ្ម​សំលាប់ ព្រោះដោះ​ប្រស្នា​មិន​រួច។ ឥន្រី្ទ​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​មេ្តច​ ? ឥន្រី្ទ​ឈ្មោល​ឆ្លើយ​ថា៖ ខទី១ វេលា​ព្រឹក​សិរី​សួសី្ត​ស្ថិត​នៅ​ទីណា ? ត្រូវ​ឆ្លើយ​ថា នៅ​មុខ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លប់​មុខ ខ​ទី២ សួរ​ថា ថៃ្ង​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ទ្រូង​ ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង ខ​ទី៣ សួរថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ទី​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​ជើង​ហេតុ​នេះ ទើប មនុស្ស​ ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង​។ ធម្មបាល​កុមារ​បានស្ដាប់លឺសត្វឥន្ទ្រីឈ្មោលញី ជជែកគ្នាដូច្នេះ អរណាស់ ក៏ប្រញាប់ត្រលប់​ទៅ​ប្រាសាទ​វិញ ត្រៀមឆ្លើយ នឹង សំនួរកបិល មហាព្រហ្ម។ ព្រឹក​ឡើង​កុបិល​មហាព្រហ្ម​ក៏​មក​សួរ​ប្រស្នា​ ធម្មបាល​កុមារ ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​លឺ​មក។ កុបិលមហាព្រហ្ម ហៅ​ ទេពធីតា​ទាំង ៧​នាក់​ដែលជា បាទ​បរិចាវិកា​ព្រះឥន្រ្ទ មក​ប្រាប់​ថា៖ ឥលូវ​បិតា​ ត្រូវ​កាត់​ក្បាល​បូជា​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី ក៏​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើ អាកាស ​ភ្លៀង​ក៏​រាំង​ បើ​ចោលក្នុងមហាសមុទ្រ ទឹក​ក៏​រីង​ស្ងួត​ហួត​អស់ ដូចេ្នះ​សូម​ឲ្យកូនទាំង ៧​នាក់ យកពាន​មក​ទទួល​ក្បាល ថា​ហើយ​ ក៏​កាត់​ក្បាល​ហុច ទៅ​ឲ្យ នាង​ទុង្សា​ជា​កូន​ច្បង នាង​ទុង្សា​ទើប​យក​ពាន​ទៅ​ទទួល​ក្បាល​បិតា ហើយ​ហែ​ប្រទក្សិណ​​ភំ្នព្រះសុមេរុ ៦០​នាទី​ ហើយ​ក៏ អញ្ជើញ​ទៅ​ប្រតិស្ឋានទុក​​នៅ​ក្នុង​គុហាគន្ធមាលី ភំ្នកៃលាស បូជា​គឿ្រង​ទិព្វ​ផេ្សងៗ ព្រះ វិស្សកម្មទេវបុត្រ ក៏​និមិត្ត​រោង​ទព្វ​ដ៏ ហើយ​ ដោយ​កែវ ៧​ប្រការ ឈ្មោះ​ថា “ភគវតីសភា” ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតាលុះ​ដល់​គំរប់ ១ឆ្នាំជា សង្រ្កាន្ត​ នាង​ទេពធីតា​ទាំង ៧​ក៏​ផ្លាស់​វេនគ្នា មក​ អញ្ជើញ ក្បាល​កុបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភំ្នព្រះសុមេ​រុ​រាល់ៗ​ឆ្នាំ​ ហើយ​ត្រលប់​ទៅ​ស្ថាន​ទេវលោក​វិញ។ ដោយមានរឿងនិទានដូច្នេះហើយ ទើបប្រជាជនយើងតែនាំគ្នាប្រារព្វពិធីបុណ្យចូលឆ្នាំថ្មជាប់ជាប្រពៃណី រហូតដល់សព្វថ្ងៃនេះ។ ទៅលេងបុណ្យចូលឆ្នាំនៅឯណា? ជាទូទៅ និងជាទំនៀមទំលាប់ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រជាជនខ្មែរ តែងធ្វើពិធីរៀបចំទទួលទេវតាឆ្នាំថ្មី រៀបចំធ្វើម្ហូបអាហារ ចង្ហាន់ យកទៅវត្ដ និង ស្វែងរកជួបជុំបងប្អូនកូនចៅ អ្នកខ្លះធ្វើដំណើរទៅកាន់ភូមិកំណើត ហើយខ្លះទៀតដើរកំសាន្ដលេងតាម រមណីយដ្នានជិតឆ្ងាយ ទៅតាមចំណង់ចំណូលចិត្ដរៀងៗខ្លួន។ នៅក្នុងប្រទេសកម្ពុជាយើង មានរមណីយដ្នានកំសាន្ដសប្បាយជាច្រើនដូចជា នៅជិតៗទីក្រុងភ្នំពេញមាន ភ្នំអដ្ឋរស្សកោះដាច់ អំពែភ្នំ កៀនស្វាយ ទន្លេបាទី ភ្នំតាម៉ៅ ឆ្ងាយពីទីក្រុងភ្នំពេញ មានភ្នំជីសូរ កែប ទឹកឈូ ក្រុងព្រះសីហនុ ភ្នំប្រុស ភ្នំស្រី ភ្នំបាណន់ ភ្នំសំពៅ វត្ដឯក សេកសក រហូតភ្នំគូលេន ប្រសាទអង្គរវត្ដ … ជាដើម៕

post by : Nop Channa                                                             post Date : 02-Apr-2017

View : 2717

ដំណឹងថ្មីៗ
សូមជួយ like Page យើងដើម្បី ទទួលបានចំណេះដឹងថ្មីៗ

អ៊ែបដំរី

Post by : ម៉ែន សារុន

ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ

what is Network Marketing?

Flag Counter