







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
លក្ខណះរុក្ខជាតិៈ ជារុក្ខជាតិ តូច មធ្យម កំពស់ ៣ម- ៨ម។ ស្លឹកៈ ស្លឹកដុះ ឆ្លាស់ ទង ទងស្លឹកមានរោម តិចៗ មានរាង ពងក្រពើ ទំហំជាមធ្យមទទឹងពី៤០mm ទៅ ៥៥មម បណ្តាយ ពី៧០មម ទៅ៩០មម។ ផ្កាៈ ជាចង្កោម កូរច្រើន ឫតិច ហើយគួរនិមួយៗ មានផ្កាល្អិត។ ផ្លែៈ មូល តូចល្អិតៗ ប្រហែល ពី៤-៥ មម ផ្តុំជាកញ្ចុំ ឫជាចង្កោម។ កន្លែងដាំដុះៈ ដុះខ្លួនឯងនៅតាមតំបន់ទំនាប និងខ្ពស់រាប។ ផ្នែកប្រើប្រាស់ៈ សំបកដើម លំពង់ ស្លឹកផ្កា ផ្លែ។ សារជាតិៈ ផ្លែមានរសជាតិជូរ ការព្យាបាល -ផ្លែហូបបានមានជាតិជូរ ព្យាបាល ក្អក ហើម សួត -ផ្កា ព្យាបាលជំងឺ ឈឺសន្លាក់ ដៃជើង -សំបក ព្យាបាល រាក និងធ្វើជាថ្នាំ ប៉ូវ និងថ្នាំផ្សះ -មែកខ្ចីធ្វើឲ្យស្រ្តីមានរដូវទៀង -ស្លឹកស្រស់បុកយកបកបិតព្យាបាលឈឺក្បាល -ឫសដូងបាត យកសំបកដង្កៀបក្តាមស្ងួត ៣០ក្រាម សំបកពង្ររ ៣០ក្រាម និងមើម ប៉ប្រក ១៥ក្រាម ដាំទឹកហូប។ -ស្រ្តីឆ្លងទន្លេហើយ ប្រើសំបកដង្កៀក្តាម ផ្សំជាមួយរុក្ខជាតិផ្សេងៗទៀតដាំទឹកផឹក។ ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦
post by : post Date : 16-Apr-2017
View : 2486

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?