







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
នៅក្នុងអត្ថបទមុនបានរៀបរាប់រួចមកហើយពីអត្ថប្រយោជន៍ ខ្ទិះដូងចំពោះសរសៃសក់ហើយពេលនេះអត្ថបទមួយនេះនឹងប្រាប់អ្នក ពីអត្ថប្រយោជន៍ ខ្ទិះដូង ចំពោះស្បែក វិញម្ដង។ ១ ផ្ដល់សំនើមដល់ស្បែក ៖ អ្នកនឹងទទួលបានស្បែកទន់រលោង និង មានសំនើមជាពិសេសជួយកាត់បន្ថយភាពស្ងួត ដោយគ្រាន់តែយកខ្ទិះដូងមក លាបនៅលើស្បែក ទុកចោលរយ:ពេល ៣០នាទី រួចលាងសំអាតវាចេញជាមួយទឹកស្អាត។ ជាមួយគ្នានេះអ្នកអាចលាយវាជា មួយនឹងទឹកសម្រាប់ ងូតនៅក្នុងសមាមាត្រស្មើគ្នាហើយអ្នកក៏អាចដាក់បន្ថែមនូវ ស្រទាប់ផ្កាកូលាប ឬ ប្រេងឡាវេនដឺ ចូលទៅក្នុងទឹក ដើម្បីបង្កើនប្រសិទ្ធភាព ។ ២ សំអាតគ្រឿងសំអាងបានល្អ ៖ វាមានប្រសិទ្ធភាពខ្ពស់និងងាយស្រួលក្នុងការសំអាតគ្រឿងសំអាងចេញពីមុខនិងជាពិសេសនៅត្រង់កន្លែងដែលពិបាកសំអាតដូចជា អាយឡាញន័រ ( eyeliner )ដោយអ្នកគ្រាន់តែយកខ្ទះដូងមកលាយជាមួយប្រេងដូងឬប្រេងសម្រាប់ទារកក៏បាន។ វាមិនត្រឹមតែជួយសំអាតនូវគ្រឿង តុបតែងមុខចេញ ពីរន្ធញើសរបស់អ្នកនោះទេ ថែមទាំងជួយ ផ្ដល់ជាតិសំណើម សំរាប់ចិញ្ចឹមស្បែកមុខថែមទៀតផង ។ ៣ ជួយព្យាបាលស្បែកដែលរលាកដោយសារកម្ដៅថ្ងៃ ៖ តើអ្នកមានដឹងទេ ថាខ្ទិះដូងគឺជា ឱសថដ៏សាកសិទ្ធមួយនៅក្នុងផ្ទះដែលអាចជួយព្យាបាល ស្បែក ដែលរលាកពីកម្ដៅថ្ងៃបានដោយយកខ្ទិះដូងលាបនៅត្រង់កន្លែងដែល រលាកនោះ។ ស្រទាប់ស្បែកដែលរលាកកម្ដៅថ្ងៃ និង កន្តួលលើស្បែក នឹងចាប់ផ្ដើមបាត់ទៅវិញបន្តិចម្ដងៗ។ មិនតែប៉ុណ្ណោះ វាក៏ជួយកាត់បន្ថយ ការឡើងក្រហម និង ជំរុញល្បឿន នៃការព្យាបាល។ ៤ ការពារភាពចាស់ ៖ ជាការពិតនៅក្នុងខ្ទិះដូង គឺសំបូរទៅដោយសារធាតុទង់ដែងនិងវីតាមីន C ល្អសម្រាប់ស្បែកនិងជួយទប់ស្កាត់នូវស្នាមជ្រាវ ជ្រួញ។ ការប្រើប្រាស់ខ្ទិះដូងលាបនៅលើស្បែកជាទៀងទាត់វាគឺជាវិធីដ៏ល្អដែលប្រឆាំង ជាមួយនឹងភាពចាស់ នៅលើស្បែករបស់អ្នក។ ៥ ជួយព្យាបាលជម្ងឺ ដែលមាននៅលើស្បែក ៖ ស្បែកខ្លះជួបប្រទះនូវបញ្ហាជាច្រើន ដូចជារោគសើរស្បែកនិងស្បែកស្ងួតខ្លាំង ដែលអាចព្យាបាលបាន ដោយខ្ទិះដូង នៅក្នុងកម្រិតជាក់លាក់មួយ ។ អ្នកអាចលាបវាឲ្យបាន ទៀងទាត់នៅលើស្បែកដែលមានបញ្ហាស្ងួតខ្លាំង ជាក់ស្ដែងសព្វថ្ងៃនេះ ផលិតផល ថែរក្សាសម្ផស្សមួយចំនួនក៏ប្រើប្រាស់ខ្ទិះដូង ជាគ្រឿងផ្សំរបស់ពួកគេផងដែរ។ ជាមួយនឹងអត្ថប្រយោជន៍ជាច្រើននេះ អ្នកក៏អាចទទួលទានខ្ទិះដូងដើម្បី កាត់បន្ថយ ការឈឺសន្លាក់ ហើយជួយក្នុងការ បញ្ចុះទម្ងន់ និង កាត់បន្ថយ ជាតិកួឡេស្តូរ៉ល ផងដែរ។ ប្រភព www.khmerload.com
post by : post Date : 16-Apr-2017
View : 2319

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?