







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
ប្រជាជនខ្មែរស្គាល់ក្រូចសើចយ៉ាងច្បាស់តាមរយៈយក ផ្លែ សំបក ស្លឹក មកប្រកប គ្រឿងផ្សំម្ហូបអាហារជាច្រើនយ៉ាង បង្អែមដំណាប់ ឱសថបុរាណ គ្រឿងស្ពង់ ជាដើម។ ក្រូចសើចអាចដាំបានគ្រប់តំបន់នៃប្រទេសខ្មែរ មានអ្នកខ្លះ ដែលមិនមានទីធ្លាបានដាំដាក់ផើង សម្រាប់បេះស្លឹក បើទោះជាដើមក្រូចសើចនឹងមានកំពស់ខ្ពស់ ៣ទៅ ៤ម ក៏ដោយ។ ក្រុូចសើចមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាពនិងសម្រស់ដោយសារក្រូចសើចមានសារធាតុសំខាន់ៗ ដ៏មានប្រយោជន៍ជាច្រើន។ មានប្រទេសជាច្រើនបានបង្កើត ផលិតផល ចេញពីក្រូចសើច មានតាំងពី ប្រេង លាបស្បែក ថ្នាំបណ្ុះសក់ សាប៊ូកក់សក់ ភេសជ្ជៈ បំប៉នកម្លាំង , ដំណាប់ ..។ល។ ក្រូចសើចអាចបង្កើនប្រពន្ធការពារខ្លួនឲ្យរឹងមាុំ ប្រឆាំង ជម្ងឺមហារីក ប្រេងក្រូចសើចជួយបន្ថយស្ត្រេស ជួយឲ្យគេងលក់ស្រួល , បំប៉នបេះដូង បំបាត់ខ្យល់ចាប់វិលមុខ( សំបកផ្លែក្រូចសើច ហាន់១ ស្លាបព្រាបាយ ឆុងទឹកពិសារជាប្រចាំ ) – ក្អកស្លេស(យកផ្លែអាំងភ្លើងឲ្យទន់រួចច្រចាប់បន្តក់ចូលកបន្តិចម្តង) ។ លាងសំអាតឈាម បំបាត់ជាតិពុលចុកពេលមានរដូវ -ស្លឹកក្រូចសើចអាចលទប់ស្កាត់ការរាលដាលនៃជំងឺមហារីក បានដោយសារស្លឹកក្រូច សើច បរិបូណ៌ដោយបេតាការ៉ូទីន(Betacarotine) ១- រូបមន្តបំបាត់អង្គែ ក្រូចសើច១ ផ្លែ យកទៅដុតរួចច្របាច់យកទឹកយកទៅឈ្លីស្បែកក្បាលទុកចោល3-4 នាទី រួចលាងទឹកចេញ ២- រូបមន្តបណ្តុះ និង បំបាត់សក់ជ្រុះ -ក្រូចសើច៣-៤ ផ្លែ ច្របាច់យកទឹក ប្រេងដូង ១ស្លាបព្រាកាហ្វេ ក្រឡុកឲ្យចូលគ្នា យកមកញីសាច់ក្បាល និងសក់ អប់ទុក ១៥ នាទី រួចលាងចេញ ធ្វើដូច្នេះ ១អាទិត្យ នឹង ចាប់ផ្តើមបានផល ។ ៣- រូបមន្ត ភេសជ្ជៈក្រូចសើច លាង សំអាតជាតិពុល និង ខ្លាញ់ក្នុងឈាម ( Cholesterol -ក្រូចសើច ១ផ្លែ ចិតសំបក ច្របាច់យកទឹក លាយ សូដា ១កំប៉ុង ពិសារាល់ព្រឹក ងើបពីគេង ។ ៤- រូបមន្ត ភេសជ្ជៈក្រូចសើច សំរាប់សុខភាពមាំមួន និងកំចាត់ជាតិពុល -ផ្លែក្រូចសើច ៤-៥ ផ្លែចិត្តសំបក ច្របាច់យកទឹក -អំបិល ១ចឹប -ទឹកឃ្មុំ ( តាមចំណូលផ្អែមតិចឬ ច្រើន ) -ទឹកកក យកគ្រឿងផ្សំទាំងអស់ចាក់ចូលម៉ាសុីនក្រឡុក ឲ្យម៉ត់ រួចចាក់ដាក់កែវជាការស្រេច ។ ចំណាំៈ ក្រូចសើច ជាផ្លែឈើ សម្រាប់ បរិភោគ មិនមែនជាឱសថព្យាបាលជម្ងឺទេ គ្រាន់តែមានគុណសម្បត្តិ ក្នុងការ ការពារនិងថែទាំជំងឺ
post by : post Date : 16-Apr-2017
View : 2023

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?