សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រនាគរាជ របស់យើងទាំអស់គ្នា Welcome to Neakreach Realestate 015677772
   ចំណេះដឹង​ទូទៅ General Knowledge > ឱសថបុរាណ ថ្នាំខ្មែរ Traditional medicine > អត្ថប្រយោជន៍ ផ្លែឡុងកុង ចំពោះសុខភាព

អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!

ផ្លែឡុងកុង (មិនច្បាស់ថា សរសេរបែបនេះ)​ ជាប្រភេទផ្លែឈើ ដែលមានរូបរាងស្រដៀងនឹង ផ្លែភ្ញៀវ ។ វាជាផ្លែឈើ ដែលមានមានប្រភពនៅតំបន់អាស៊ីអាគ្នេយ៍ ។ ហើយវាមានរសជាតិផ្អែម ។ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែវាក៏មានប្រយោជន៍ណាស់ ចំពោះសុខភាព ។ ជាពិសេស ចំពោះស្ត្រីដែលមានផ្ទៃពោះ ព្រោះវាមានជាសារធាតុចិញ្ចឹម យ៉ាងច្រើនដូចជា ប្រូតេអ៊ីន, ធាត់, កាបូអ៊ីដ្រាត, រ៉ែ, កាល់ស្យ៉ូម, ផូស្វ័រ, និង​ ដែក ។ ហើយខាងក្រោមនេះ ជាហេតុផលដែល អ្នកគួរតែញុំាវាអោយបានញឹកញាប់ ៖ – ជំនួយដល់ការរំលាយអាហារ សំបករបស់វា អាចប្រើក្នុងការព្យាបាល ជំងឺរាគរូស និង ប៉ារ៉ាស៊ីតក្នុងពោះវៀន ។ ទោះបីជាគ្រាប់របស់វា ល្វីងបន្តិចមែន តែវាអាចប្រើជា ថ្នាំទំលាក់ព្រូន និង ជាដំណោះស្រាយដ៏ល្អ សំរាប់ព្យាបាលដំបៅ ។ ជ័ររបស់វា មានប្រយោជន៍ក្នុងការព្យាបាល ការរលាក និង បញ្ហាឈឺក្រពះធ្ងន់ធ្ងរ ។ – វីតាមីន C នៅក្នុងរាងកាយរបស់យើង ត្រូវការជាតិវីតាមីនជាចាំបាច់ ដើម្បីកែបញ្ហា និង ផលិតកូឡាជែន ។ វីតាមីន ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពាររាងកាយ ពីការបំផ្លាញ ដោយរ៉ាឌីកាល់សេរី ។ វាក៏ជាភ្នាក់ងារ ដែលជួយបង្កើនប្រព័ន្ធភាពសុំា ។ ហើយផ្លែឡុងកុងនេះក៏ជា ប្រភពនៃជាតិវីតាមីន C ផងដែរ ។ កង្វះជាតិវីតាមីន C អាចនាំអោយមាន បញ្ហាអញ្ចាញធ្មេញ, ឈាមច្រមុះ និង ហេតុផលដែលសំខាន់ គឺស្បែកស្ងួត ។ – Riboflavin ផ្លែឡុងកុង​មាន riboflavin ដែលទ្រទ្រង់ ការផលិតកោសិកាឈាមក្រហម និង រាងកាយលូតលាស ។ វាក៏ជួយរាងកាយ ក្នុងការបញ្ចេញថាមពល អោយកាន់តែច្រើន ពីកាបូអ៊ីដ្រាត ។ – វីតាមីន A ផ្លែឡុងកុង ក៏ជាប្រភពដែលសំបូរទៅដោយ វីតាមីន A ដែលត្រូវបានគេស្គាល់ ផងដែរថាជា retinol រឺ carotenoid ។ វាគឺជាវីតាមីន fat-solube ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសុខភាពធ្មេញ, ស្បែក និង ភ្នែក ។ – ប្រឆាំងនឹងជំងឺមហារីក ផ្លែឡុងកុង មានផ្ទុក limonoid ដែលប្រឆាំងនឹងជំងឺមហារីក និងជួយការពារសួត ។ – ជាតិសរសៃ ផ្លែឡុងកុង ១០០​ ក្រាម មានជាតិសរសៃជាង ២ ក្រាម ។ ការញុំាអាហារដែលមានជាតិសរសៃច្រើន ជួយកាត់បន្ថយហានិភ័យ នៃជំងឺបេះដូង និង ជួយអោយពោះវៀន មានសុខភាពល្អ ។ – Febrifuge អត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពីឡុងកុង គឺ Febrifuge ។ ដែលមានន័យថាវាអាច បន្ថយសីតុណ្ហភាពក្នុងរាងកាយ ។ Febrifuge គឺជាថ្នាំដែលបន្ថយសីតុណ្ហភាព នៃរាងកាយ រឺសំរាលនូវជំងឺគ្រុនក្តៅ ។ – ឈឺភ្នែក ស្លឹករបស់ឡុងកុង អាចប្រើសំរាប់ព្យាបាលការឈឺភ្នែក ។ លើសពីនេះ សំបកឡុងកុង ហាលអោយស្ងួត ទុកប្រើវាដើម្បីដេញមូស ៕

post by :                                                             post Date : 16-Apr-2017

View : 2192

ដំណឹងថ្មីៗ
សូមជួយ like Page យើងដើម្បី ទទួលបានចំណេះដឹងថ្មីៗ

អ៊ែបដំរី

Post by : ម៉ែន សារុន

ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ

what is Network Marketing?

Flag Counter