







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
ការស្រមៃគិតរឿងធ្វើអាជីវកម្ម គឺហាក់ដូចជារឿងអស្ចារ្យ ប៉ុន្តែដល់ពេលចាប់ផ្ដើមដំណើរការទើបដឹងថា វាលំបាក និង មិនងាយដូចការស្រមៃនោះទេ ប៉ុន្តែបើអាចធ្វើឲ្យអាជីវកម្មនោះទទួលបានជោគជ័យវិញ គឺជាក្ដីរំភើបរកអ្វីប្រៀបមិនបានឡើយ។ សម្រាប់អ្នកដែលចង់ចាប់ផ្ដើមអាជីវកម្មមួយ ដែលទទួលបានជោគជ័យនោះ គឺត្រូវតែមានសមាជិក ឬ ដៃគូរកស៊ីដ៏ល្អ ដើម្បីធានាថា នៅពេលមានបញ្ហាពួកគេមិនរត់ចោលអ្នក។ ដូច្នេះ មនុស្សប៉ុន្មានប្រភេទខាងក្រោមនេះ អ្នកគួរតែគេចឲ្យឆ្ងាយ មិនគួររកស៊ីជាមួយនោះទេ៖ ១) គ្មានជំនាញណាមួយច្បាស់លាស់៖ លុយពិតជាសំខាន់សម្រាប់ដំណើរការអាជីវកម្ម ប៉ុន្តែក្នុងជំហានជំនួញដំបូងៗ យើងមិនគួរគិតរឿងចាយលុយច្រើនពេកនោះទេ។ ជម្រើសដ៏ល្អ គឺត្រូវតែរកសមាជិកណាដែលមានជំនាញមួយ ដូចជា ជំនាញទីផ្សារ ជំនាញគ្រប់គ្រង ជំនាញព័ត៌មានវិទ្យា និង ជំនាញទំនាក់ទំនងជាដើម។ នៅពេលសមាជិករបស់អ្នក សុទ្ធតែមានជំនាញច្បាស់លាស់ នោះវានាំឲ្យខ្ទង់ចំណាយរបស់អ្នកគឺតិច ហើយសន្ទុះនៃដំណើរការអាជីវកម្មដឹងតែដើរលឿនទៅមុខ ព្រោះម្នាក់ៗសុទ្ធតែអាចធ្វើវាបាន។ ដូច្នេះ សូមកុំទាន់ជ្រើសរកសមាជិកណាដែលមិនមានជំនាញឲ្យសោះ ដើម្បីជៀសវាងការចំណាយលើសខ្ទង់ ព្រោះអ្នកនឹងត្រូវជួលគេមកកាន់ការងារនោះ។ ២) ខ្វះទំនួលខុសត្រូវ៖ មនុស្សមួយចំនួន ទោះបីជាមានចំណេះដឹងខ្ពស់ក៏ដោយ ប៉ុន្តែបើនិយាយអំពីទំនួលខុសត្រូវវិញ គឺនិយាយមិនចេញ។ កាលណាសមាជិកក្រុមរបស់អ្នក គ្មានទំនួលខុសត្រូវ នោះវានាំឲ្យការងារទាំងមូលត្រូវស្ទះដំណើរការជាមិនខាន។ ដូច្នេះមុននឹងសម្រេចចិត្តជ្រើសរើសយកសមាជិកណាមួយដើម្បី រកស៊ីចូលគ្នា ត្រូវគិតលើអត្តចរិតឲ្យច្បាស់លាស់ ជៀសវាងរើសចំមនុស្សធ្វើការឲ្យតែរួចពីដៃ ព្រោះថា ការចាប់ផ្ដើមអាជីវកម្មដំបូង គឺមិនស្រួលនោះឡើយ។ ៣) ខ្វះការតស៊ូ៖ មនុស្សមួយចំនួន ខិតខំបានតែដំបូងនោះទេ ប៉ុន្តែនៅពេលដែលជួបបញ្ហាលំបាក ក៏បាក់ទឹកចិត្តលែងចង់បន្តដំណើរទៅមុខទៀត ជាហេតុនាំឲ្យអាជីវកម្មរបស់អ្នកត្រូវបិទទ្វារកណ្ដាលទី។ ដូច្នេះត្រូវគិតឲ្យបានច្បាស់សិន មុននឹងសហការគ្នា ក្រែងទឹកភ្នែកនៅថ្ងៃក្រោយ។ ៤) ចារិតតួឯក៖ ក្នុងការដំណើរការអាជីវកម្ម គឺជៀសមិនផុតពីការខ្វែងគំនិតគ្នា ដូច្នេះសមាជិកម្នាក់ៗត្រូវតែចេះសម្របសម្រួលជាជាងប្រកែកយកឈ្នះតែម្ខាងៗ ដែលនាំឲ្យមុខជំនួញនោះត្រូវដួលរលំ។ បើអ្នកមានសមាជិកដែលមានចារិតតួឯកហើយ គឺប្រាកដជាលំបាកមិនខាន ព្រោះមនុស្សប្រភេទនេះមិនព្រមទទួលគំនិតអ្នកដទៃដោយងាយនោះទេ ហើយតែងគិតថា ខ្លួនត្រឹមត្រូវគ្រប់ដប់ជានិច្ច។ ៥) ចារិតកេងប្រវ័ញ្ច៖ បើចង់ឲ្យអាជីវកម្មថ្មោងថ្មីរបស់អ្នកអាចដំណើរការទៅយ៉ាងល្អ ទាល់តែសមាជិក ឬ ដៃគូរកស៊ីនីមួយៗ កុំទាន់គិតរឿងផលប្រយោជន៍ខ្លួនឯងជាធំ ពោលគឺមានន័យថា ត្រូវតែលះបង់ដើម្បីអាជីវកម្មនោះឲ្យបានច្រើនបំផុត។ ប៉ុន្តែបើសមាជិកណាម្នាក់ចូលចិត្តគិតរឿងផលប្រយោជន៍ខ្លួនឯង ឬ កេងប្រវ័ញ្ចញើសឈាមរបស់សមាជិកផ្សេងៗទៀតនោះ គឺមិនយូរទេប្រាកដជារលាយ៕
post by : post Date : 18-May-2017
View : 1836

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?