







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
ការរក្សាសមតុល្យធនធានរបស់អ្នកនឹងជួយសង្គ្រោះលោកអ្នកឲ្យចៀសផុតពីការព្រួយបារម្ភពីបញ្ហាផ្នែកហិរញ្ញវត្ថុ។ ក្នុងន័យនេះ អ្នកប្រាកដជានឿយហត់ជាងមុន ព្រោះថាអ្នកមានភារៈកិច្ចពីរក្នុងពេលតែមួយ។ នៅពេលដែលអាជីវកម្មរបស់អ្នកកាន់តែមមាញឹក លោកអ្នកអាចផ្លាស់ប្ដូរទៅធ្វើការងារក្រៅម៉ោងវិញនៅកន្លែងការងារដដែលរបស់អ្នក។ ដូច្នេះអ្នកនឹងមានពេលវេលាគ្រប់គ្រាន់ក្នុងកិច្ចដំណើរការអាជីវកម្មរបស់អ្នក។ ក្នុងធាតុពិត ដំណើរការនេះនឹងមិនអាចដំណើរការបានល្អឥតខ្ចោះនោះទេ ប៉ុន្តែវាមានស្ថេរភាពជាងការដែលលោកអ្នកបោះបង់អ្វីចោលទាំងអស់ រួចទៅឈោងចាប់ក្ដីស្រមៃមួយដែលមិនទាន់មានស្ថេរភាពទៅវិញ ដែលអាចជាយុទ្ធសាស្ត្រមួយដ៏ប្រថុយប្រថាន ដូចសុភាសិតខ្មែរបានចែងទុកថា “ត្រីរ៉ស់ក៏បង់ ទន្សាយក៏បាត់”។ ជំហានទី១ នេះរឹតតែសំខាន់ប្រសិនបើអ្នកជាបង្គោល ឬ ជាមេគ្រួសារ។ សូមកុំយកជោគវាសនារបស់គ្រួសារអ្នកមកភ្នាល់ក្នុងល្បែងអាជីវកម្មឲ្យសោះ។ វាប្រៀបដូចជាការផ្ដល់សម្ពាធ ឬ អម្រែកឲ្យខ្លួនឯងទៅវិញទេ។ ប្រសិនបើអ្នកគ្រោងនឹងបង្កើតអាជីវកម្មក្នុងរយៈពេលដ៏ខ្លីខាងមុខ សូមចៀសវាងការចុះកិច្ចសន្យាការងាររយស់ពេលវែង និងមានល័ក្ខខ័ណ្ឌតឹងរឹង នៅកន្លែងការងារថ្មីឲ្យសោះ។ ប្រសិនបើអ្នកចង់ផ្លាស់ប្ដូរការងារថ្មី ដែលមានប្រាក់បៀរវត្ស៍ខ្ពស់ អ្នកគួរតែពិគ្រោះយោបល់ជាមួយមេធាវី ឬ ស្នើឲ្យមេធាវីជួយត្រួតពិនិត្តអំពីអត្ថន័យ នៃកិច្ចសន្យាការងារនោះជាមុនសិន។ ២. រៀបចំគម្រោងអាជីវកម្ម business-plan តើអ្នកនឹងរកចំណូលដោយវិធីណា? ប្រសិនបើអ្នកមិនអាចឆ្លើយនឹងសំណួរនេះបាន អ្នកមិនគួរបង្កើតអាជីវកម្មនោះទេ។ ដោយហេតុថា គោលបំណង នៃការបង្កើតអាជីវកម្មគឺជាការកសាងប្រភពប្រាក់ចំណូល លោកអ្នកត្រូវតែមានផែនការលម្អិតឲ្យបានម៉ត់ចត់។ ផែនការអាជីវកម្មរបស់អ្នក អាចជាចម្លើយ នៃសំណួរទាំង ៥ ខាងក្រោម៖ តើអ្នកត្រូវចំណាយដើមទន់ប៉ុន្មានក្នុងការផ្គត់ផ្គង់ផលិតផល ឬ សេវាកម្មជូនអតិថិជន? តើអ្នកនឹងកំណត់តម្លៃលក់ចេញ នៃផលិតផល ឬ សេវាកម្មរបស់អ្នកប៉ុន្មាន? តើអ្នកនឹងបង្កើនអត្រាជួញដូរដោយវិធីណា? តើអ្នកនឹងប្រកួតនឹងគូប្រជែងរបស់អ្នកដោយវិធីណា? តើបុគ្គលិកមានលក្ខណៈសម្បត្តិយ៉ាងដូចម្ដេច ដែលអ្នកនឹងទទួលឲ្យបម្រើការងារ? តើអ្នកអាចធ្វើការដោយគ្មានពួកគេបានដែរឬទេ? ៣. ធ្វើបទវិភាគអំពីគូប្រជែង competitive-analysis តើនរណាខ្លះជាគូប្រជែងរបស់អ្នក? តើគេលក់ផលិតផល ឬ សេវាកម្មដូចគ្នានេះក្នុងតម្លៃប៉ុន្មាន? តើអ្នកអាចផ្គត់ផ្គងផលិតផល ឬ សេវាកម្មរបស់អ្នកក្នុងគុណភាពខ្ពស់ ហើយមានតម្លៃទាបជាងគេដែរឬទេ? បើដូច្នេះមែន សូមអបអរសាទរ! អ្នកអត្រាជោគជ័យ 50% ទៅហើយ! ចូរសិក្សាអំពីទីផ្សារដែលអ្នកកំពុងនឹងព្យាយាមវាយលុក និងអាជីវកម្មដែលជោគជ័យនៅក្នុងទីផ្សារនោះផងដែរ។ មិនមែនគ្រប់សហគ្រាសទាំងអស់សុទ្ធតែងាយស្រួលក្នុងការផ្ដួលរំលំនោះទេ។ ភ្នាក់ងារស្រាវជ្រាវផ្នែកអាជីវកម្ម IBISWorld បានផ្ដល់អនុសាសន៍ថា អាជីវកម្មខ្នាតតូចដែលចំណាយដើមទន់តិច និងផ្ដល់ប្រាក់ចំណូលខ្ពស់មានដូចជា៖ ផ្នែកធនធានមនុស្ស និងរដ្ឋបាល ផ្នែកការដ្ឋានផ្លូវថ្នល់ គេហទំព័រលក់ដូរតាមអ៊ីនធើណេត ផ្សារទំនើប រោងចក្របិទស្រា និងគេហទំព័រជាដើម។ ៤. ស្រាវជ្រាវ និងសាកល្បងផែនការ customer-survey ការត្រៀមលក្ខណៈ និងរៀបចំផែនការជាកត្តាចម្បងមុននឹងដាក់ចេញនូវយុទ្ធសាស្ត្រអាជីវកម្ម។ ប្រសិនបើអាច លោកអ្នកគួរស្វែងរកឱកាសក្នុងការសាកល្បងអំពីផែនការរបស់អ្នក។ ឧទាហរណ៍៖ ប្រសិនបើអ្នកគ្រោងនឹងបើកភោជនីយដ្ឋាន លោកអ្នកគួរតែសាកល្បងចំអិនអាហារឲ្យសាលា ឬ មន្ទីរមនុស្សធម៌ជាមុនសិន ដើម្បីអាចឲ្យដឹងថា លោកអ្នកអាចស៊ាំនឹងបរិយាកាសការងារដ៏មមាញឹកនៅក្នុងផ្ទះបាយបានដែរឬទេ? តើរសជាតិអាចទទួលយកបានដែរឬទេ? អ្នកក៏អាចធ្វើការស្ទង់មតិបានផងដែរដើម្បីស្វែងយល់អំពីតម្រូវការរបស់ពួកគេ។ ផែនការអាជីវកម្មគ្រាន់តែជាក្រដាសមួយដុំតូច។ ប្រសិនបើលទ្ធផល នៃការស្រាវជ្រាវ និងសាកល្បងរបស់អ្នកមានភាពខុសគ្នានឹងផែនការអាជីវកម្មរបបស់អ្នក សូមកុំព្រួយបារម្ភក្នុងការផ្លាស់ប្ដូរផែនការអាជីវកម្ម។ ការអនុវត្តអាចនឹងមានលក្ខណៈខុសគ្នាពីផែនការ ប៉ុន្តែវាប្រសើរជាងការដែលប្រថុយប្រថាន និងប្រឈមមុខនឹងភាពបរាជ័យ ដោយសារតែគំនិតចាស់គំរិល។ ៥. ស្វែងរកឱកាសក្នុងការបណ្ដុះបណ្ដាលជំនាញ develop-skills ប្រសិនបើអ្នកមានគំនិតក្នុងការបង្កើតអាជីវកម្ម ប៉ុន្តែគ្មានជំនាញទាក់ទិននឹងអាជីវកម្មទាំងនោះ អ្នកគួរតែចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលដែលពាក់ព័ន្ធ។ អ្នកក៏អាចស្វែងរកឱកាសក្នុងការសិក្សាដោយអនុវត្តផ្ទាល់ពីក្រុមគ្រួសារ មិត្តភក្ដិ និងអ្នកជំនាញបានផងដែរ។ ៦. ប្រើសម្ភារៈដែលមានស្រាប់ asset នៅពេលដែលអ្នកចាប់ផ្ដើមអាជីវកម្មថ្មីពីបាតដៃទទេ អ្នកគួរតែប្រើប្រាស់ធនធានដែលអ្នកមានរួចមកហើយ ជាជាងការខ្ជះខ្ជាយទិញសម្ភារៈថ្មី។ ឧទាហរណ៍៖ ប្រើប្រាស់រថយន្តដែលអ្នកកំពុងជិះរាល់ថ្ងៃទៅជារថយន្តរបស់ក្រុមហ៊ុន។ ផ្លាស់ប្ដូរចំណតទៅជាហាង។ ជាក់ស្ដែង ក្រុមហ៊ុនល្បីឈ្មោះមួយចំនួន រួមទាំងក្រុមហ៊ុន Apple និង Facebook មានទីតាំងនៅទីធ្លាតូចតាចដូចជា៖ ចំណតយានយន្ត បន្ទប់ក្រោមដី និងសយនដ្ឋាន ជាដើម។ ដូច្នេះ សូមកុំភ្លេចប្រើប្រាស់ធនធានដែលអ្នកមានស្រាប់ឲ្យសោះ! ប្រសិនបើអ្នកមានផ្ទះ អ្នកគួរប្រើប្រាស់វាជាទីតាំងប្រកបអាជីវកម្ម ជាជាងការជួលការិយាល័យ។ ក្នុងករណីនេះ អ្នកអាចយកប្រាក់ដែលសន្សំសំចៃបានពីថ្លៃឈ្នួលការិយាល័យទៅចំណាយលើអ្វីផ្សេងៗ។ ៧. កាត់បន្ថយធនធានមនុស្សដែលមិនចាំបាច់ staff-plan អ្្នកត្រូវចំណាយដើមទន់ជាច្រើនទៅលើប្រាក់បៀរវត្ស៍របស់បុគ្គលិក ជាពិសេសគឺអ្នកជំនាញ។ ដើម្បីកាត់បន្ថយប្រាក់ចំណាយ ចូររក្សាបុគ្គលិកឲ្យតិចបំផុតតាមដែលអាចធ្វើទៅបាន។ ស្ថាប័នរដ្ឋបាលអាជីវកម្មខ្នាតតូចសហរដ្ឋអាមេរិច (The U.S. Small Business Administration: SBA) បានផ្ដល់ជាអនុសាសន៍ថា អ្នកមិនគួរចំណាយលើសពី 50% នៃប្រាក់ចំណេញរបស់អ្នកទៅលើប្រាក់បៀរវត្ស៍របស់បុគ្គលិកឡើយ។ ប្រសិនបើអ្នកអាចដំណើរការការងារទាំងអស់ក្នុងអាជីវកម្មរបស់អ្នកបាន ចូរធ្វើកិច្ចការនោះដោយខ្លួនឯង។ ទោះបីជាយ៉ាងនេះក្ដី អ្នកគួរតែមានបុគ្គលិកមួយចំនួនតូចដើម្បីធ្វើការងារដែលចាំបាច់ប្រកបដោយសុវត្ថិភាព និងវិជ្ជាជីវៈ។ ស្របគ្នានឹងដំណើរការលូតលាស់ នៃអាជីវកម្ម អ្នកនឹងត្រូវជ្រើសរើសបុគ្គលិកបន្ថែម។ សូមចងចាំថា បច្ចុប្បន្ន អ្នកតម្រូវឲ្យបង់ប្រាក់ធានារ៉ាប់រ៉ងផ្នែកសុខភាពបន្ថែមពីលើប្រាក់ខែគោលរបស់បុគ្គលិក។ ប្រសិនបើប្រិយមិត្តមានគម្រោងក្នុងការប្រកបអាជីវកម្មពីបាតដៃទទេ សូមកុំមើលរំលងចំណុចទាំង ៧ ខាងលើនេះឲ្យសោះ។ AEC Press សូមជូនពរឲ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យ។ សម្រាប់អត្ថបទទាក់ទិននឹងអាជីព និងការងារ សូមតាមដានអាននៅថ្ងៃ ច័ន្ទ ជារៀងរាល់សប្តាហ៍៕
post by : post Date : 18-May-2017
View : 1920

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?