







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
មិនថាអ្នកចង់ក្លាយជាសិស្សពូកែ អ្នកស្រាវជ្រាវដ៏វៃឆ្លាត ឬសហគ្រិនជោគជ័យ អ្នកគួរតែមានចិត្តគំនិតមិនរាថយនិងមិនខ្លាចការបរាជ័យ។ គោលដៅ តម្លៃ សីលធម៌ ការតស៊ូ និងចំណេះដឹងសុទ្ធតែជាអាវុធសំខាន់ដែលអ្នកគួរតែមាន។ ទោះជាយ៉ាងណា វាមិនមែនជារឿងងាយស្រួលក្នុងការធ្វើជាក់ស្ដែងនោះទេ យ៉ាងណាមិញប៉ុន្មានចំណុចខាងក្រោមនេះ នឹងជួយឱ្យអ្នកសម្រេចរឿងទាំងនោះ៖ ១. មានគោលដៅច្បាស់លាស់៖ អ្នកគួរតែមានគោលដៅធំសម្រាប់ខ្លួនឯងទោះបីជាអ្នកគិតថាវាមិនងាយនឹងអាចទៅរួចក៏ដោយ តែយ៉ាងហោចណាស់វានឹងធ្វើឲ្យអ្នកស្គាល់នូវភាពលំបាក និងចេះអត់ធ្មត់ផងដែរ ដែលជាគន្លឹះជួយអ្នកមានភាពរឹងមាំជាធម្មតា។ ២. ស្គាល់ពីតម្លៃ និងសីលធម៌របស់ខ្លួនឯង៖ ទាល់តែអ្នកស្គាល់ពីតម្លៃរបស់ខ្លួនឯង ទើបអ្នកដទៃអាចស្គាល់ និងឲ្យតម្លៃអ្នកបាន។ ទាំងអស់នេះមានដូចជាការមិនលួចចម្លងឬមិនលួចមើលនៅពេលប្រឡង និងការមិនកេងប្រវ័ញ្ចអ្នកដទៃជាដើម។ បើខ្លួនអ្នកគ្មាននរណាឲ្យតម្លៃសូម្បីតែខ្លួនអ្នកនោះទេ អ្នកនឹងមិនអាចមានភាពជោគជ័យពិតប្រាកដនោះទេ។ ៣. អ្នកមានវិន័យត្រឹមត្រូវសម្រាប់ខ្លួនឯង អ្នកអាចមិនចង់គោរពវិន័យដែលអ្នកដទៃចែង តែអ្នកដាច់ខាតត្រូវតែគោរពវិន័យដែលបានកំណត់ដោយខ្លួនឯង។ អ្នកគួរតែមានភាពតឹងរ៉ឹង ចំពោះខ្លួនហើយមិនងាយបណ្ដោយខ្លួនតាមអ្វីដែលអ្នកដទៃចង់ឲ្យអ្នកធ្វើរហូតពេកនោះទេ។ ៤. អ្នកត្រូវបង្កើតមិត្ត មិនមែនបង្កើតសត្រូវនោះទេ ការចេះជួយអ្នកដទៃអាចនឹងជាគន្លឹះមួយក្នុងការបង្កើតមិត្តរឹតតែច្រើន តែអ្នកក៏គួរតែរក្សាមិត្តភាពទាំងនោះឲ្យបានគង់វង្សដែរដោយមានការទុកចិត្ត ការគោរព ការចែករំលែក ក៏ដូចជាការបារម្ភរវាងគ្នានិងគ្នាផងដែរ។ ៥. ចេះប្រើប្រាស់ពេលវេលាឲ្យមានតម្លៃ តើអ្នកអានសៀវភៅបានប៉ុន្មានក្បាល ឬតើធ្វើយ៉ាងណាទើបអាចក្លាយជាមនុស្សអស្ចារ្យនិងជោគជ័យបាន? បានអានប៉ុន្មានទំព័រក្នុងមួយថ្ងៃ? បើសិនជាអ្នកចង់អានសៀវភៅពិតប្រាកដ ថាមិននៅទីណាឬពេលណាក៏អ្នកអាចអានបានដែរ។ អ្នកគួរតែឈប់ប្រើប្រាស់គ្រឿងអេឡិចត្រូនិក មើលទូរទស្សន៍ ឬអ្វីដែលមិនសូវមានប្រយោជន៍ ទៅអានសៀវភៅជាការល្អជាជាង៕
post by : post Date : 18-May-2017
View : 1778

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?