







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
ពោតផ្ដល់នូវអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន ដោយសារតែវត្តមាននៃសារធាតុចិញ្ចឹមដែលមានគុណភាព។ ក្រៅពីបន្ថែមរសជាតិដ៏ឆ្ងាញ់ដល់អាហាររបស់អ្នក វាក៏សម្បូរសារធាតុគីមីរុក្ខជាតិផងដែរ ហើយវាផ្តល់នូវការការពារប្រឆាំងនឹងជំងឺរ៉ាំរ៉ៃមួយចំនួន។ អត្ថប្រយោជន៍សុខភាពដែលទទួលបានមកពីការស្រាវជ្រាវផ្លែពោតមានដូចខាងក្រោម ។ ប្រភពកាឡូរីជាច្រើនប្រភេទ ៖ ពោតគឺជាអាហារសម្បូរទៅដោយជាតិកាឡូរី។ បរិមាណកាឡូរីរបស់ពោតគឺ ៣៤២កាឡូរីក្នុង១០០ក្រាម ដែលខ្ពស់បំផុតសម្រាប់អាហារបែបគ្រាប់ធញ្ញជាតិ។ វាគឺជាមូលហេតុដែលពោតត្រូវបានគេទទួលទានដើម្បីឱ្យមានការឡើងទម្ងន់យ៉ាងឆាប់រហ័ស និងមានការរីកលូតលាស់លឿនបរិមាណកាឡូរីក្នុងកម្រិតខ្ពស់ធ្វើឱ្យវាមានសារៈសំខាន់ណាស់សម្រាប់ការរស់រានមានជីវិតនៃមនុស្សទូទៅ។ ការពារបេះដូងរបស់អ្នក៖ យោងតាមក្រុមអ្នកស្រាវជ្រាវ ប្រេងពោតត្រូវបានគេបង្ហាញថាមានឥទ្ធិពលប្រឆាំងនឹងការកើនឡើងជាតិខ្លាញ់នៅតាមសរសៃឈាមដោយសារកូឡេស្តេរ៉ុល ដូច្នេះវាអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងបានច្រើន។ ប្រេងពោត គឺជាវិធីល្អបំផុតដើម្បីបង្កើនសុខភាពបេះដូង ហើយពោតគឺជាការរួមបញ្ចូលគ្នាមួយដែលល្អប្រសើរបំផុតនៃអាស៊ីតខ្លាញ់។ វាអាចឲ្យអាស៊ីតខ្លាញ់អូមេហ្គា៣បំផ្លាញកូឡេស្តេរ៉ុល«អាក្រក់» និងជំនួសពួកវាដោយកូឡេស្តេរ៉ុលល្អៗវិញ។ វានឹងកាត់បន្ថយឱកាសនៃការកកឈាមក្នុងសរសៃអារទែ កាត់បន្ថយសម្ពាធឈាម និងបន្ថយការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ។ ការពារជំងឺស្លេកស្លាំង៖ ពោតជួយការពារជំងឺខ្វះគោលិកាឈាមក្រហម ដែលបង្កឡើងដោយកង្វះវីតាមីន។ ពោតមានកម្រិតជាតិដែកដ៏សំខាន់ដែលជាសារធាតុរ៉ែដ៏ចាំបាច់ក្នុងការបង្កើតជាកោសិកាឈាមក្រហមថ្មី កង្វះជាតិដែក គឺជាមូលហេតុដ៏សំខាន់នៃជំងឺខ្វះគោលិកាឈាមក្រហមផងដែរ។ បន្ថយកូឡេស្តេរ៉ុលអាក្រក់៖ យោងតាម Journal of Nutritional Biochemistry ការទទួលទានប្រេងសម្បកពោតជួយបន្ថយប្លាស្មាកូឡេស្តេរ៉ុល ដោយកាត់បន្ថយការស្រូបយកកូឡេស្តេរ៉ុលក្នុងរាងកាយ។ ដូចបានរៀបរាប់ខាងលើ ការកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់នេះមិនមែនមានន័យថាក៏កាត់បន្ថយកូឡេស្តេរ៉ុលល្អ HDL នោះដែរទេ។ កូឡេស្តេរ៉ុលល្អមានផលប្រយោជន៍ដល់រាងកាយជាច្រើនរួមបញ្ចូលទាំងកាត់បន្ថយជំងឺបេះដូង បង្ការការកកខ្លាញ់តាមសរសៃឈាម និងបំផ្លាញរ៉ាឌីកាល់សេរីនៅទូទាំងរាងកាយ ៕
post by : Srean post Date : 26-May-2017
View : 1834

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?