







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
រុក្ខជាតិមួយប្រភេទនេះជួយព្យាបាលរលាកថ្លើម ធ្លាក់ស រដូវមិនទៀង ដេកមិនលក់ ជុំរុញទឹកដោះក្រោយសំរាល សក់ស្កូវមុនអាយុ ជួយឃាត់ឈាម ផ្សះមុខរបួស។ វល្លិ៍ជុយ ឬគេហៅថាវល្លិ៍ទឹកដោះ មានប្រសិទ្ធភាពមិននឹកស្មានដល់ * ផ្នែកប្រើប្រាស់ៈ ឬស វល្លិ៍ មើម * វល្លិ៍ជុយ ជួយព្យាបាលរលាកថ្លើម ឈឺសន្លាក់ឆ្អឹងរ៉ាំរៃ ខ្សោយសរសៃប្រាសាទ សក់ស្កូវមុនអាយុ គ្រុនចាញ់ ធ្លាក់ស គ្រុនផ្តាសាយ រដូវមិនទៀង ជុំរុញទឹកដោះក្រោយសំរាល បាយមិនឆ្ងាញ់។ * វិធីប្រើ និងកម្រិតប្រើៈ ដាំទឹកផឹកជាប្រចាំពី ១២-២០ ក្រាមក្នុងមួយថ្ងៃ។ ប្រភពៈ អង្គការពោកាវ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ្យនៃក្រសួងសុខាភិបាល។ អត្ថប្រយោជន៍បន្ថែមរបស់វល្លិ៍ជុយពីបងប្អូនដែលធ្លាប់ប្រើ៖ - បើមានមុត ឬមានរបួសសា្រលភ្លាមៗ អាចកាច់វាយកជ័របន្តក់លើមុខរបួសអាចជួយឃាត់ឈាម ហើយ ២-៣ថ្ងៃនឹងជាសះស្បើយ។ - បើយើងថ្លោះ ឬគ្រិចដៃជើងកម្រិតស្រាលយកដើមវាមករុំកន្លែងថ្លោះឬគ្រិចនោះ២ឬ៣ថ្ងៃនឹងបានជា។ - វល្លិ៍ជុយពិតជាពូកែមែនពិត គឺជីកយកមើមវាហាលឲ្យស្រពាប់ស្ងោរផឹកពីរ ឬបីឆ្នាំង សក់ក្មេងអាយុ១៨.១៩.២០ ស្កូវព្រោងពេញក្បាលអាចឲ្យសក់ខ្មៅវិញ។ *** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
post by : Srean post Date : 26-May-2017
View : 1874

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?