សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រនាគរាជ របស់យើងទាំអស់គ្នា Welcome to Neakreach Realestate 015677772
   ចំណេះដឹង​ទូទៅ General Knowledge > កសិកម្ម ចិញ្ចឹមសត្វ > វិធីដាំត្រប់ងាយៗ

អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!

របៀបដាំដំណាំត្រប់ក្នុងផើង ១- រៀបចំរោងបណ្តុះកូនពូជសម្រាប់ដាំ ២- ពេលកូនមានអាយុប្រហែល ២សប្តាហ៍ អាចយកមកដាំបាន ៣- ជីកអន្លង់ រួចចិញ្ច្រាំចំបើងខ្លីៗ ស្រកីដូង កំប្លោកស្ងួត រួចប្រស់ទឹកអោយសើម ទើបរោយទម្លាក់ក្នុងអន្លង់ដែលមានដាក់លាមកគោស្ងួតលាយខ្លះៗ ទុកចោលយ៉ាងតិចមួយខែ។ ៤- កើបជីដែលបានលាយពីក្នុងអន្លង់ មកលាយជាមួយដីខ្មៅ ដីបាតបឹង ឬ ដីដែលមានកំទេចរុក្ខជាតិរលួយ ហើយហាលអោយស្ងួត មួយអាទិត្យ។ ៥- ច្រកដីក្នុងផើង ទើបដាក់ដាំ។ ៦- ផើងត្រូវមានចោះប្រហោងនៅគូថ ដើម្បីច្រោះទឹកមិនអោយជាំទឹកក្នុងផើង។ ៧- ដីដាំត្រូវមានភាពរោយរសោះ មិនជាប់គ្នា ហើយបើមានលាមកគោច្រើនពេកអាចអោយដីប្រៃ ដំណាំឆាប់ងាប់ និងមិនបានផ្លែ។ ៨- ស្រោចទឹកមួយថ្ងៃម្តង រក្សាដំណាំនៅក្នុងកន្លែងដែលមិនសូវមានខ្យល់បក់ត្រូវខ្លាំងដើម្បីការពារកាបាក់ដើម តែត្រូវមានពន្លឺគ្រប់គ្រាន់។ ប្រភព៖​Fb

post by : Nop Channa                                                             post Date : 26-May-2017

View : 1997

ដំណឹងថ្មីៗ
សូមជួយ like Page យើងដើម្បី ទទួលបានចំណេះដឹងថ្មីៗ

អ៊ែបដំរី

Post by : ម៉ែន សារុន

ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ

what is Network Marketing?

Flag Counter