






អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
ដើម្បី ធ្វើឱ្យដើមក្រូចឆ្មារមានផ្លែច្រើនយើងត្រូវគ្រី(អង្កន់សំបក ក្រឡឹងជុំវិញដើម)លើដើមក្រូចឆ្មារ ឬមែកដែលមានអាយុចាប់ពី បីឆ្មាំ ឡើងទៅ(យកកូនក្រូចឆ្មារដែលដាំដោយមែក) ចំនួនបី កន្លែង ចន្លោះកន្លះតឹកពីគ្នា និង កំពស់៥តឹក ទៅមួយម៉ែត្រ ពីដី។ក្រោយពីគ្រីហើយ ត្រូវលាបខ្លាញ់គោចំកន្លែងគ្រីដើម្បីបន្ថយការចេញជ័រ។ក្រោយពីគ្រី ហើយនៅកញ្ចុំផ្ការបស់ក្រូចឆ្មារអាចមានផ្លែពី ៥ ទៅ ៧ផ្លែ។ ការអនុវត្តរបៀបនេះពិតមែនវាឆាប់ផ្លែនិង បានផលច្រើន តែវាអាចធ្វើឱ្យដើមក្រូចអន់។ដូចនេះ ដើម្បីកុំឱ្យដើមក្រូចឆ្មារចុះអន់ខ្លាំងពេក យើងត្រូវមានការថែទាំវាឱ្យបានដិតដល់ ដូចជាការស្រោចទឹក ដាក់ជី(លាមកសត្វ)។ ការដាក់ជី និង ទឹក គួរតែអនុវត្តមុនពេលចេញផ្កាមួយខែ។ កន្លែងមុខគ្រី អាចផ្សារស៊ីជាប់គ្នាវិញបាន ទើបក្រូចមានស្ថានភាពល្អធម្មតា។ ប្រភព៖ Popzone Asia សូមជួយចុច LIKE និង SHARE ដើម្បីចែករំលែកបន្ត!
post by : Nop Channa post Date : 26-May-2017
View : 1830

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?