







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
សុខភាពមាត់ធ្មេញ ពិតជាមានសារៈសំខាន់ដល់មនុស្សគ្រប់រូប ព្រោះវាអាចជាទំនុកចិត្តមួយ ក្នុងការជួបជាមួយអ្នកដទៃ ។ មនុស្សជាច្រើន មិនហ៊ានចេញទៅក្រៅដើម្បីជួបអ្នកដទៃ ដោយសារការមានខ្យល់ដង្ហើមមិនស្រស់ថ្លា ។ ការមានក្លិនមាត់មិនល្អនេះ មិនមែនកើតមានឡើងតែចំពោះយុវវ័យនោះទេ មនុស្សគ្រប់គ្នាអាចនឹងមានបញ្ហានេះដូចគ្នា ។ ជាធម្មតា បញ្ហាក្លិនមាត់ កើតឡើងដោយសារ បាក់តេរីក្នុងមាត់ ការប្រើប្រាស់ថ្នាំផ្សេងៗ ការមានស្លេស ឬ សំបោរ និង កង្វះអនាម័យជាដើម ។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួន ក្នុងការដោះស្រាយបញ្ហាក្លិនមាត់ ៖ •រក្សាអនាម័យឲ្យបានត្រឹមត្រូវ ៖ ដុសធ្មេញយ៉ាងតិច ២ ដង ក្នុងមួយថ្ងៃ ហើយក្នុងមួយដង ត្រូវប្រើពេល ២នាទី ។ •ប្រើស្ករទំពារ លមិនមានជាតិស្ករ ៖ ស្ករប្រភេទនេះ ជាកត្តាជួយបង្កើនទឹកមាត់ ហើយទឹកមាត់នេះ ជួយលាងសំអាតធ្មេញ និងកាត់បន្ថយការស្ងួតមាត់ ។ •បញ្ឈប់ការប្រើប្រាស់ថ្នាំជក់ដូចជា បារីជាដើម ។ •ប្រើថ្នាំខ្ពុលមាត់ ៖ ប្រើប្រាស់វា ម្តង ឬ ពីរដងក្នុងមួយថ្ងៃ ផ្តល់ផលល្អដល់សុខភាពមាត់ធ្មេញ និង លុបបំបាត់បាក់តេរីក្នុងមាត់របស់អ្នក ។
post by : Srean post Date : 07-Jun-2017
View : 1896

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?