







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
ក្រែមលាបមុខថ្លៃៗមិនប្រាកដថានឹងអាចជួយស្បែកអ្នកឲ្យស្រស់ស្អាតបានរាល់ថ្ងៃឡើយ។ បើសិនជាអ្នកនៅតែមិនអាចទទួលបានទេនោះ យកល្អគួរតែព្យាយាមញ៉ាំអាហារផ្តល់សុខភាពដើម្បីទទួលបានជីវជាតិសម្រាប់សុខភាពស្បែកវិញទៅ។ អាហារដែលត្រឹមត្រូវអាចផ្តល់នូវសារធាតុចិញ្ចឹមដល់ស្បែករហូតដល់ធ្វើឲ្យមានសុខភាពកាន់តែល្អថែមទៀត។ បើសិនជាអ្នកចង់បានស្បែកមានភាពស្រស់ស្អាតទៅតាមក្តីស្រមៃមែននោះ យកល្អគួរតែជ្រើសរើសអាហារខាងក្រោមនេះដើម្បីទទួលទានជាប្រចាំទៅ៖ ផ្លែបឺរី ពពួកផ្លែឈើបឺរីគ្រប់ប្រភេទមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ ថែមទាំងសម្បូរទៅដោយវីតាមីន C ដើម្បីចូលរួមបង្កើតសារធាតុកូឡាជែនក្នុងការថែរក្សាភាពយឺត និងតឹងរបស់ស្បែកតាមបែបធម្មជាតិ ព្រមទាំងកំចាត់រ៉ាឌីកាលសេរីដែលនាំឲ្យឆាប់ចាស់ថែមទៀត។ ខ្ញី អត្ថប្រយោជន៍របស់ខ្ញីចំពោះស្បែកគឺដោយសារតែវាមានសារធាតុ Gingerol ដែលជាអង់ទីអុកស៊ីដង់ដ៏ពូកែ អាចផ្តល់ការថែរក្សាស្បែកបានកាន់តែល្អ។ អ្នកក៏អាចយកចំណិតខ្ញីមកបិទលើស្បែកដោយផ្ទាល់ដើម្បីទទួលបានប្រយោជន៍របស់វាដែរ។ ពពួកត្រីសម្បូរខ្លាញ់ ត្រីសម្បូរខ្លាញ់ចង់សម្តៅទៅលើពពួកអាស៊ីតខ្លាញ់អូមេហ្គាបី ដែលវាច្រើនតែមានក្នុងត្រីសាលម៉ុង។ ខ្លាញ់ប្រភេទនេះមានសារៈសំខាន់ណាស់សម្រាប់ស្បែក ដោយសារតែវានឹងបង្កើនការផលិតកូឡាជែន និងជួយឲ្យស្បែកមានសំណើមជាប់។
post by : Srean post Date : 07-Jun-2017
View : 1785

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?