







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
ចេកជាប្រភេទផ្លែឈើម្យ៉ាង ដែលផ្តល់ទៅដល់សុខភាពមនុស្ស យ៉ាងណាក៏ដោយមនុស្សមួយចំនួនគ្រាន់តែទទួលទានចេក ដើម្បីឱ្យឆ្អែតតែប៉ុណ្ណោះ តែមិនដឹងពីគុណប្រយោជន៍របស់វា ខាងក្រោមនេះ ជាគុណប្រយោជន៍ដែលផ្តល់ពីផ្លែចេក៖ ១. ប្រឆាំងទៅនឹងមហារីក៖ អ្នកសិក្សាស្រាវជ្រាវជាច្រើន បានរកឃើញ ចំណុចខ្មៅៗ ដែលជាំនូវសំបកចេក គឺវាផ្ទុកនូវកោសិកា Tumor Necrosis Factor( TNF) ដែលវាបំផ្លាញទៅដល់កោសិកាមហារីក ជួយការពារមិនឱ្យកើតនូវជម្ងឺមហារីក។ ២. ធ្វើឱ្យប្រសើរឡើងនូវការឆ្អល់ចុងដង្ហើម៖ ចេកគឺជាប្រភេទផ្លែឈើធម្មជាតិ ដែលវាអាចបន្សាបនូវជាតិអាស៊ីត ជាឩបសគ្គនូវក្នុងការរំលាយអាហារ ឩស្សាហ៍ទទួលទានចេកធ្វើឱ្យការរំលាយអាហាររបស់អ្នកបានល្អ។ ៣. សម្ពាធឈាមអ្នកដើរស្រួល៖ ដើម្បីថែរក្សាសម្ពាធឈាមរបស់អ្នក អ្នកត្រូវតែមានកម្រិតជាតិប៉ូតាស្យូមនៅក្នុងឈាមសមល្មម ដែលអាចផ្គត់ផ្គង់ ទៅកាន់រាងកាយរបស់អ្នក ជាតិអុចៗខ្មៅដែលជាប់នូវសម្បកចេកទាំងអស់នឹងហើយ ដែលវាសម្បូរទៅដោយជាតិប៉ូតាស្យូម ហើយរុញច្រានជាតិសូល្យូម (ឬអំបិល)ឱ្យធ្លាក់មកកម្រិតទាប។ 4. នឹងធ្វើឱ្យអារម្មណ៍ដែលទទួលរងសម្ពាធធ្លាក់ចុះ៖ ដោយសារតែក្នុងផ្លែចេកវាផ្ទុកនូវជាតិប្រូតេអ៊ីន ដែលមានក្នុងរបបអាហារ នោះគឺប្រភេទអាមីណូអាស៊ីត។ រាងកាយ របស់អ្នក ត្រូវការជាចំាបាច់នូវអាមីណូអាស៊ីត ដែលនឹងធ្វើឱ្យខួរក្បាលរបស់អ្នកមិនស្មុគស្មាញ(complex)។ ដូច្នេះហើយ ចេកជួយអ្នកធ្វើឱ្យមានអារម្មណ៍ស្ងប់ ជាពិសេសធ្វើឱ្យអ្នកគេងលក់ស្រួលផងដែរ។ ៥. ដំណើរកាត់បន្ថយនូវការទល់លាមក៖ តាមការពិតទៅគឺថា ចេកអាចជួយ កាត់បន្ថយនូវការទល់លាមក បានយ៉ាងមានប្រសិទ្ធិភាព។ ដោយសារតែចេកវាផ្ទុកនូវជាតិសរសៃ វាជួយសម្រួលទៅដល់ពោះវៀនធំ ឱ្យដំណើរការបានល្អ។ ៦. ជួយឱ្យអ្នកមានកម្លាំង៖ ចេកមានជាតិស្ករខ្ពស់ ដែលជាហេតុធ្វើឱ្យអ្នកមានថាមពល។ ជាតិប៉ូតាស្យូមដែលមាននូវក្នុងផ្លែចេក ជួយការពារសាច់ដុំមិនឱ្យឈឺចុកចាប់។
post by : Srean post Date : 07-Jun-2017
View : 2162

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?