







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
ម្ដាយឪពុកភាគច្រើន ជាពិសេសគឺមាតាបិតាដែលទើបនឹងមានបុត្រជាលើកដំបូង ជានិច្ចជាកាលតែងតែមានការព្រួយបារម្ភចំពីការយំរបស់ទារកតូចៗរបស់ខ្លួន ។ ម្ដាយឪពុកខ្លះឱ្យតែឮសម្លេងកូនៗរបស់ខ្លួនយំ គឺតែងតែនៅលួងបំពេរកូន ឬនៅក្បែរ ឬដេកក្បែរកូនដើម្បីឱ្យកូនៗរបស់ខ្លួនឆាប់គេងលក់ ។ ពិតណាស់ មិនមែនថានៅពេលដែលកូនតូចៗរបស់យើងយំ គឹយើងមិនត្រូវទៅមើលនោះទេ ព្រោះពេលខ្លះក្មេងយំក៏អាចបណ្ដាលមកពីកត្តាសត្វល្អិតទិច ឬខាំ ឬក្មេងតូចភ័យខ្លាចអ្វីមួយ ។ ក៏ប៉ុន្តែនៅក្នុងន័យនៃអត្ថបទថ្ងៃនេះ គឺចង់សម្ដៅអំពីការទម្រេតឱ្យកូនគេងរហូតដល់លក់ ដោយពុំចាំបាច់តម្រូវឱ្យមាតាបិតាទៅលួង ឬដេកចាំយាមញឹកញាប់នោះទេ ។ យោងតាមការចុះផ្សាយពត៌មាននៃសារពត៌មាន CNN ដែលបានសម្ភាសន៍ជាមួយលោក Michael Gradisar សាស្រ្តាចារ្យចិត្តវិទ្យាមកពីសាកលវិទ្យាល័យ Findler ក្នុងរដ្ឋ Adelaide ប្រទេសអូស្រ្តាលី បានឱ្យដឹងថា៖ តាមពិតការដាក់ឱ្យកូនតូចៗគេងឱ្យឆាប់លក់នោះ គឺជារឿងងាយស្រួលទេ ។ ងាយស្រួលនោះគឺថា៖ក្រោយពេលដែលមាតាបិតា ឬអាណាព្យាបាលរបស់ទារកបានបំបៅពួកគេរួចរាល់ហើយ ចូរអ្នកដាក់ទម្រេតឱ្យពួកគេគេងនៅទីកន្លែងដែលបានរៀបចំល្អដូចជា៖ ទី១. ត្រូវគ្របដោយមុងគ្រប ឬមុងចង ទី២. ត្រូវផ្ដេកទារកឱ្យនៅផ្ងារជានិច្ចនៅលើផ្ទៃរាប ទី៣. ត្រូវយករបស់របរក្មេងលេង ឬសម្ភារៈណាដែលអាចប៉ះពាល់ដល់អារម្មណ៍របស់ក្មេងៗចេញពីទីដំណេករបស់ពួកគេឱ្យអស់ ហើយចំណុចដែលសំខាន់ជាងនេះទៅទៀតនោះ ប្រសិនបើក្មេងយំ ចូរកុំទៅក្បែរក្មេងញឹកញាប់ពេកឡើយ ចូរទុកឱ្យក្មេងយំតាមសម្រួលចុះ ព្រោះនេះគឺជាវិធីសាស្រ្តដែលធ្វើឱ្យក្មេងឆាប់គេងលក់ និងព្រោះប្រសិនបើអ្នកទៅក្បែរក្មេងញឹកញាប់ពេក ក៏ជាហេតុនាំឱ្យអារម្មណ៍របស់ក្មេងតូចប្រែប្រួលមិនងាយគេងដែរ ។ ដូច្នេះការគេងឱ្យបានគ្រប់គ្រាន់របស់ទារក គឺពិតជាសំខាន់ណាស់សម្រាប់ការលូតលាស់ផ្នែករាងកាយ និងចិត្តគំនិតរបស់ពួកគេ ៕
post by : Srean post Date : 07-Jun-2017
View : 1990

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?