







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
អប់រំ៖ ពេលវេលានៃការប្រលងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិរបស់យុវជនសិស្សថ្នាក់ទី១២ សម្រាប់ឆ្នាំសិក្សា ២០១៧នេះ កាន់តែកៀកខិតជិតចូលមកដល់ហើយ គឺនៅថ្ងៃទី២១-២២ ខែសីហា ខាងមុខ ហើយបើរាប់ចំនួនថ្ងៃ នៅជាងមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ដូច្នេះខណៈពេលនេះពួកគេមិនត្រឹមតែគិតគួរពីការប្រលងនោះទេ ចំពោះការបោះជំហានសម្រាប់ចូលដល់ថ្នាក់ឧត្ដមសិក្សាក៏ត្រូវចាប់ផ្ដើមគិតពីពេលនេះទៅដែរ។ លោក ហឿង ប៊ុនលី អតីតសិស្សប្រលងបាក់ឌុប សម័យប្រលងឆ្នាំ២០០៩ បច្ចុប្បន្នគឺជាសហគ្រិនដ៏ឆ្នើមនៅក្នុងក្រុងកំពង់សោម ខេត្តព្រះសីហនុ និងមានឈ្មោះបោះសំឡេងជាមួយភាពជោគជ័យលើមុខជំនួញស្ថិតក្នុងវិស័យអប់រំ និងអាជីវកម្មផ្សេងៗទៀត លោកបានឆ្លៀតឱកាសប្រាប់ពីគន្លឹះជោគជ័យដល់ប្អូនៗបញ្ចប់ថ្នាក់ទី១២ថា “ពេលប្រលងបាក់ឌុបចប់ហើយ កុំភ្លេចគិតដល់៤ចំណុចនេះ”។ តាមរយៈបទពិសោធន៍លោកផ្ទាល់ បន្ទាប់ពីប្រលងបញ្ចប់ថ្នាក់ទី១២ហើយភ្លាម លោកបានប្រញាប់ទៅរកសាលាមួយ ដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យភ្លាម ដោយមិនបង្អង់នៅយូរឡើយ ដោយទទួលបានអាហារូបករណ៍៥០ភាគរយ ពីសាកលវិទ្យាល័យមួយក្នុងខេត្តព្រះសីហា ហើយចំណុចដែលលោកបានប្រាប់ទាំង៤ចំណុចនោះរួមមាន៖ ១-ការកំណត់គោលដៅ៖ លោកថា ការកំណត់គោលដៅនេះ លោកមិនមែនកំណត់នៅពេលប្រលងបាក់ឌុបរួចហើយនោះទេ តាមពិតលោកបានកំណត់គោលដៅជីវិតពីមុនប្រលងមកម្ល៉េះ។ មូលហេតុលោកមិនមកបន្តការសិក្សានៅទីក្រុងភ្នំពេញ ដោយសារលោកគ្មានសាច់ញាតិ ដែលរស់នៅទីក្រុងនោះទេ ទើបទិសដៅនៃការសិក្សាថ្នាក់ឧត្ដមរបស់លោក ឆ្ពោះទៅដល់ខេត្តព្រះសីហនុ ខណៈដែលស្រុកកំណើត នៅឯខេត្តកំពត។ ២-ការចូលរួមសង្គម៖ ការសិក្សានៅថ្នាក់ឧត្ដមសិក្សា ត្រូវគិតដល់ចំណុចចូលរួមសកម្មភាពអភិវឌ្ឍន៍សង្គមផងព្រោះការងារសង្គម វាបានធ្វើឲ្យយើងបានយល់ដឹងច្រើនបន្ថែមទៀត ក្រៅពីការសិក្សា ម្យ៉ាងទៀត យើងនឹងមានឱកាសបង្កើតនៅការទំនាក់ទំនងជាមួយអ្នកមានមុខមាត់នៅក្នុងសង្គមផងដែរ។ ជាពិសេសវាបានផ្ដល់នៅបទពិសោធន៍ដ៏រឹងមាំនៅពេលយើងបញ្ចប់ការសិក្សាតែម្ដង។ ៣-កុំភ្លេចការខិតខំរៀន និងការតស៊ូ៖ ចំណុចនេះលោក ហឿង ប៊ុនលី បានបញ្ជាក់ថា លោកបានចាប់ផ្ដើមចេះរកចំណូលដើម្បីផ្គត់ផ្គង់ការសិក្សា ចាប់តាំងពីលោករៀនចប់ឆ្នាំទី១ចូលដើមឆ្នាំទី២ ពេលនោះបើកសេវាកម្មបកប្រែ និងសេវាកម្មគ្រូបង្រៀនជំនួសគ្រូអវត្តមានតាមមជ្ឈមណ្ឌលនានាក្នុងក្រុងព្រះសីហនុ។ លោកថា ទោះរវល់ប៉ុណ្ណា ក៏លោកមិនដែលអវត្តមានម៉ោងគ្រូរំលឹកមេរៀនដែរ ហេតុដូច្នេះហើយទើបពិន្ទុនៃការសិក្សារបស់លោកមិនដែលក្រោមគេនោះទេ។ ៤-ត្រូវដើរទាន់បច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោក៖ ចំណុចនេះលោកថា ការសិក្សាបើគ្មានការស្រាវជ្រាវមុនទេ គឺមិនអាចប្រកួតប្រជែងជាមួយមិត្តរួមថ្នាក់បាននោះទេ។ ម្យ៉ាងទៀតការស្រាវជ្រាវតាមរយៈបច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោកនាពេលសព្វថ្ងៃនេះ ធ្វើឲ្យយើងកើនចំណេះដោយនឹកស្មានមិនដល់។ ចំណុចមួយជាឧទាហរណ៍ លោករៀនមហាវិទ្យាល័យអក្សរសាស្ត្រភាសាអង់គ្លេស ប៉ុន្តែលោកក៏អាចបង្កើតវែបសាយ និងប្រើប្រាស់បណ្ដាញសង្គមនានាផ្សេងៗទៀត យ៉ាងស្ទាត់ជំនាញផងដែរ។ គួររម្លឹកថា នៅអត្ថបទក្រោយ ខេឃ្យូប នឹងចុះផ្សាយនៅជីវប្រវត្តិពិស្ដារលោក ហឿង ប៊ុនលី អគ្គនាយកក្រុមហ៊ុន YEB Group ដែលជាសហគ្រិនវ័យក្មេងកាន់កាប់អាជីវកម្មច្រើនមុខក្នុងដៃ ជាពិសេសវិស័យអប់រំតែម្ដង។លោកមានប្រវត្តិតស៊ូពីកូនអ្នកស្រែចំការ ឡើងមករៀននៅខេត្តព្រះសីហនុ អំឡុងឆ្នាំ២០០៩។ រយៈពេលត្រឹមតែ ៨ឆ្នាំសោះ លោកជោគជ័យទាំងការសិក្សា និងមុខជំនួញ ពិតជាមិនសរសើរមិនបាន។ តើចង់ដឹងទេថា បទពិសោធន៍ជីវិត និងមុខជំនួញរបស់លោកមានអ្វីខ្លះ? ផ្តល់សិទ្ធិដោយ៖ KQube ដកស្រង់ពី khmer-press.com
post by : Kong Sophat post Date : 19-Aug-2017
View : 3398

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?