សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រនាគរាជ របស់យើងទាំអស់គ្នា Welcome to Neakreach Realestate 015677772
   ចំណេះដឹង​ទូទៅ General Knowledge > ផ្នត់គំនឹតអ្នកមាន > ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រឡង​នា​ពេល​ខាង​មុខ​​ អ្នក​មិន​ចាំបាច់​ជ្រួល​ច្រាល​ពេក​ទេ

អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!

ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រឡង​នា​ពេល​ខាង​មុខ​​ អ្នក​មិន​ចាំបាច់​ជ្រួល​ច្រាល​ពេក​ទេ ប្រសិន​បើ​ចង់​ប្រឡង​ជាប់​ដូច​បំណង​។ រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មុន​កាល​កំណត់​ អ្នក​ត្រូវ​រៀប​ចំ​តារាង​កាល​វិភាគ​អំពី​មុខ​វិជ្ជា​ពាក់​ព័ន្ធ​ដើម្បី​ សិក្សា​ម្ដង​មួយ​ៗ​។ នៅ​រាត្រី​មុន​ថ្ងៃ​ប្រឡង អ្នក​គួរ​តែ​រំឭក​មេរៀន​ត្រួស​ៗ​ទាំង​អស់ រួច​ចូល​គេង​ពី​ព្រលប់​។ សូម​ចង​ចាំ​ថា ខួរ​ក្បាល​ និង​រាង​កាយ​របស់​អ្នក​ត្រូវ​ការ​សម្រាក​។ ការ​ទទួលទាន​អាហារ​ពេល​ព្រឹក​មុន​ពេល​ចូល​ប្រឡង​ គឺជា​រឿង​សំខាន់​បំផុត​ពីព្រោះ​ខួរ​ក្បាល​របស់​អ្នក​នឹង​ដំណើរ​ការ​ល្អ​។ ពេល​វេលា​ជិត​ចូល​មក​ដល់ អ្នក​ត្រូវ​តែ​មាន​សម្ភារ​ពាក់​ព័ន្ធ​ទាំង​អស់​នៅ​ក្នុង​ដៃ​។ ក្រោយ​ពេល​ទទួល​បាន​វិញ្ញាសា អ្នក​ត្រូវ​អាន​សំណួរ​ឲ្យ​យល់​ច្បាស់ ទើប​អាច​ចាប់​ផ្ដើម​សរសេរ​។ កុំ​ភ្លេច​ធ្វើ​សំណួរ​ណា​ដែល​ងាយ​ស្រួល​មុន​ ហើយ​កុំ​ប្រញាប់​ប្រញាល់​ពេក៕ ​​​បង្កើត​ទម្លាប់​ស្វ័យ​សិក្សាជោគជ័យ​​​ អ្នក​ត្រូវ​រៀបចំ​កាល​វិភាគ​សម្រាប់​ការ​សិក្សា​ និង​បង្កើត​បរិយាកាស​ល្អ​ ដោយ​មិន​ត្រូវ​មាន​សំឡេង​រំខាន​ក្ដុង​ក្ដាំង​ក្នុង​ផ្ទះ​។ រៀន​តាម​មុខ​វិជ្ជា​នីមួយ​ៗ​ឲ្យ​គ្រប់​ទាំង​អស់​។ យ៉ាង​ណា​មិញ កុំ​ភ្លេច​ពេល​វេលា​សម្រាក ញ៉ាំ​អាហារ​បំប៉ន​សុខភាព ញ៉ាំ​ទឹក​ស្អាត​ និង​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​។ ឆ្លៀត​ពេល​មើល​កម្មវិធី​ទូរទស្សន៍​ដែល​អ្នក​ចូល​ចិត្ដ​ ចំណាយ​ពេល​ជួប​ជុំ​ជា​មួយ​មិត្ដភក្ដិ​ ដើរ​លេង​ក្នុង​សួន​ និង​លេង​កីឡា​ជាដើម​។ សិក្សា​មុខ​វិជ្ជា​ខុស​ៗ​គ្នា​ជា​រៀង​រាល់​ថ្ងៃ​។ សាក​ល្បង​ធ្វើ​តេស្ដ​សមត្ថភាព​ដោយ​សុំ​ជំនួយ​ពី​សមាជិក​ក្នុង​គ្រួសារ​ឲ្យ​ សួរ​សំណួរ​អ្វី​ដែល​អ្នក​បាន​រៀន​។ ចុង​ក្រោយ សូម​ការ​ណែនាំ​ពី​គ្រូ​បង្រៀន​ ប្រសិន​បើ​អ្នក​ជួប​បញ្ហា​៕

post by :                                                             post Date : 20-Aug-2017

View : 4174

ដំណឹងថ្មីៗ
សូមជួយ like Page យើងដើម្បី ទទួលបានចំណេះដឹងថ្មីៗ

អ៊ែបដំរី

Post by : ម៉ែន សារុន

ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ

what is Network Marketing?

Flag Counter