







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
ល្ងាចនេះចង់ធ្វើម្ហូបអ្វីដែរ ប្រិយមិត្ត? បើសិនជាមិនទាន់រកនឹកឃើញទេ សូមប្រិយមិត្តមកធ្វើឆាគ្រឿងសាច់គោទាំងអស់គ្នា។ គ្រឿងផ្សំ៖ • សាច់គោ (សាច់ស្រួយ ឬសាច់កំភួន) • គល់ស្លឹកគ្រៃហាន់ ខ្ទឹមស រមៀត ស្លឹកក្រូចសើច រំដេង • សណ្តែកដីលីង • ម្ទេសប្លោកបៃតង • ខ្ទឹមបារាំង • ប្រេងឆា ស្ករ អំបិល របៀបធ្វើ៖ • ហាន់សាច់គោជាចំណិតតូចៗ។ • បុកគល់ស្លឹកគ្រៃហាន់ ខ្ទឹមស រមៀត ស្លឹកក្រូចសើច រំដេង និងសណ្តែកដីលីងចូលគ្នាអោយហ្មត់។ • ពុះម្ទេសប្លោក១ ជា៦ រួចហាន់បញ្ឆិតៗមិនតូចពេកមិនធំពេក។ • ហាន់ខ្ទឹមបារាំងបណ្តោយ តូចៗ។ • ចាក់ប្រេងឆាបន្តិចចូលក្នុងខ្ទះ ទុកអោយក្តៅរួចចាក់គ្រឿងដែលបុកហើយចូល។ លីងគ្រឿងបន្តិចរួចចាក់សាច់គោចូល ម្ទេសប្លោកនិងខ្ទឹមបារាំងចូលដំណាលគ្នា (សាច់ស្រួយជាសាច់ផុយ មិនចាំបាច់រំងាស់ទេ)។ ឆាច្របល់ចូលគ្នា ដាក់ស្ករ និងអំបិលរួចភ្លក់តាមរសជាតិដែលចូលចិត្ត។ ទុកលើភ្លើងមើលតែម្ទេសប្លោកឆ្អិន ដួសដាក់ចានជាការស្រេច៕
post by : Kong Sophat post Date : 23-Aug-2017
View : 5108

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?