







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
Nick Vujicic ដែលជាវាគ្មិននិយាយជម្រុញលើកទឹកចិត្តមកពីប្រទេសអូស្ត្រាលី បានចាប់កំណើតជាមួយនឹងជីវិតដែលគ្មានជើង និងគ្មានដៃ។ Nick Vujicic ដែលបានបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មនៅអាយុ ២១ឆ្នាំ គឺជាស្ថាបនិករបស់អង្គការមួយដែលមានឈ្មោះថា “ជីវិតគ្មានអវៈយវៈ-Life Without Limbs”។ ហើយគាត់ក៏ជាអ្នកនិពន្ធសៀវល្បីៗចំនួន ៧ប្រភេទដែលត្រូវបានបកប្រែច្រើនជាង ៣០ ភាសា។ ខាងក្រោមនេះ គឺជាគោលការណ៍កំពូលទាំង ១០ដើម្បីភាពជោគជ័យរបស់គាត់៖ ១. អ្នកគឺជាមនុស្សដែលមានតម្លៃ គ្រប់បុគ្គលទាំងអស់ គឺសុទ្ធតែជាមនុស្សដែលមានតម្លៃ ហើយតម្លៃទាំងនេះ មិនអាស្រ័យលើថាតើអ្នកមើលឃើញ ឬក៏អ្នកមានជំនាញកម្រិត បែបណានោះទេ។ ដូច្នេះត្រូវផ្តល់តម្លៃដល់មនុស្សដទៃទៀត និងត្រូវផ្តល់ឲ្យខ្លួនឯងដើម្បីទទួលបានជោគជ័យនៅក្នុងជីវិត។ ២. ជឿជាក់លើខ្លួនឯង មានកិច្ចការជាច្រើននៅក្នុងជីវិតដែលអ្នកមិនអាចគ្រប់គ្រងបាន ប៉ុន្តែអ្នកមានជម្រើសក្នុងការជ្រើសរើសយកភាពបរាជ័យ ឬក៏ភាពជោគជ័យបាន។ ដូច្នេះត្រូវជឿជាក់លើខ្លួនឯង។ កុំវាយតម្លៃខ្លួនឯងទាបឲ្យសោះ។ ៣. កុំបោះបង់ ពិការភាពដ៏ធំបំផុត គឺមិនមែនការពិការដៃ ឬពិការជើងនោះទេ។ ពិការភាពដ៏ធំបំផុត គឺការពិការខួរក្បាល។ សូមកុំបោះបង់ក្នុងមួយឆាកជីវិតរបស់អ្នក។ ៤. ត្រូវតែអនុវត្តធ្វើវាភ្លាម ប្រសិនបើអ្នកត្រៀមរៀបចំបម្រុងផែនការខ្លះសម្រាប់ថ្ងៃស្អែក ត្រូវតែអនុវត្តវាក្នុងថ្ងៃនេះ។ សូមកុំធ្វើការរង់ចាំរហូតដល់ស្ថានភាពអំណោយផល ទើបយើងធ្វើ ពីព្រោះពួកវានឹងមិនអាចរត់មករកអ្នកនោះទេ។ ៥. ត្រូវឆ្ពោះទៅមួយជំហ៊ានៅខណៈពេលណាមួយ ត្រូវបោះជំហ៊ានទៅតាមទិសដៅដែលត្រឹមត្រូវម្តងមួយៗ។ អ្នកមិនអាចបោះជំហ៊ានឆ្ពោះទៅកាន់គ្រប់ទិសដៅទាំងអស់នោះទេ។ ហើយប្រសិនបើអ្នកដួល អ្នកត្រូវតែក្រោកឈរឡើងវិញ ហើយបន្តឆ្ពោះទៅមុខបន្តទៀត។ ៦. រកឲ្យឃើញគោលបំណងរបស់អ្នក គ្រប់ពេលដែលអ្នកបរាជ័យ អ្នកត្រូវតែស្វែងរកឲ្យឃើញនូវអ្វីដែលថ្មី។ អ្នកពិតជាអាចឈ្នះបានប្រសិនបើអ្នកមិនបោះបង់។ ៧. ត្រូវធ្វើនៅថ្ងៃនេះ កុំចំណាយពេលអត់ប្រយោជន៍ក្នុងការរង់ចាំជម្រើសល្អៗដែលនឹងកើតឡើងក្នុងពេលអនាគត។ ត្រូវធ្វើវាថ្ងៃនេះ ជំនួសថ្ងៃស្អែក។ ៨. មានភាពជឿជាក់ មិនត្រូវធូរលុងនឹងភាពជឿជាក់ចំពោះអ្វីដែលមើលមិនឃើញនោះទេ។ ការខិតខំប្រឹងប្រែងទាំងឡាយណាដែលនាំឲ្យបរាជ័យ ជំនឿជាក់នឹងជួយអ្នកបាន។ ៩. ត្រូវខំព្យាយាមតស៊ូ ប្រសិនបើអ្នកមិនបោះបង់សូម្បីតែស្ថិតក្នុងពេលវេលាលំបាកណាមួយក៏ដោយ អ្នកនឹងមិនបរាជ័យនៅក្នុងជីវិតនោះទេ។ ការបន្តការតស៊ូព្យាយាមក្នុងជីវិត គឺជាគន្លឹះសំខាន់ឆ្ពោះទៅកាន់ភាពជោគជ័យ។ ១០. ត្រូវអរគុណចំពោះអ្វីដែលអ្នកមាន ការដឹងគុណចំពោះអ្វីដែលអ្នកមាន គឺជាកិច្ចការដែលផ្តល់ផលប្រយោជន៍ដ៏ធំនៅក្នុងជីវិត។ វាជួយអ្នកឲ្យរក្សាបាននូវឥរិយាបថវិជ្ជមាននៅក្នុងពេលវេលា និងស្ថានភាពដែលពិបាកៗណាមួយ។ មនុស្សដែលមានឥរិយាបថចេះដឹងគុណនៅក្នុងជីវិត គឺតែងតែទទួលបានជោគជ័យ។
post by : Kong Sophat post Date : 26-Aug-2017
View : 1746

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?