







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
ប្រសិនបើអ្នក គឺសហគ្រិនដែលមានមហិច្ចតាខ្ពស់ ឬជាម្ចាស់អាជីវកម្មខ្នាតតូច លោក Warren Buffet ចង់ឲ្យអ្នកធ្វើកិច្ចការមួយចំនួនរៀងរាល់ព្រឹកបន្ទាប់ពីក្រោកពីគេង។ Warren Buffet បានមានប្រសាសន៍ថា “សម្រាប់រៀងរាល់ព្រឹក ពេលដែលអ្នកឆ្លុះកញ្ចក់ បន្ទាប់ពីអ្នកក្រោកពីគេង អ្នកត្រូវសរសេរឃ្លាអ្វីមួយ ហើយដាក់វាលើក្រេមលាបបបូរមាត់របស់អ្នក ឬដាក់លើអ្វីក៏ដោយដែលអ្នកចង់មើលឃើញនៅលើកញ្ចក់នោះ ដូចជាសរសេរឃ្លាមួយថា ‘ធ្វើឲ្យអតិថិជនរបស់ខ្ញុំសប្បាយចិត្ត-Delight my customers’” ជាដើម។ លោក Buffet បានបញ្ជាក់ច្បាស់ថា ឃ្លានេះមិនមែនមានន័យថា “បំពេញចិត្តអតិថិជនរបស់ខ្ញុំនោះទេ-Satisfy my customers”។ លោក Buffet ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway បាននិយាយថានៅពេលដែលយើងធ្វើឲ្យអតិថិជនសប្បាយចិត្ត ពួកគេនឹងជាអ្នកតស៊ូមតិដ៏ពូកែបំផុតរបស់អ្នក “ការធ្វើអាជីវកម្មណាមួយដែលធ្វើឲ្យអតិថិជនសប្បាយចិត្ត នោះវាជាកម្លាំងលក់ដ៏សំខាន់មួយ”។ “អ្នកមិនត្រូវចំណាយលុយសម្រាប់ពួកគេ អ្នកមិនចាំបាច់តាមដានពិនិត្យពួកគេ ប៉ុន្តែពួកគេនឹងនិយាយទៅកាន់មនុស្សជាច្រើនទៀតគ្រប់ពេលវេលានៅពេលដែលពួកគេជួបមនុស្សទាំងអស់នោះ”។ លោក Buffet បានចែករំលែកនូវសាច់រឿងខ្លីៗអំពីការទិញឡានមួយគ្រឿងប្រហែលមួយឆ្នាំកន្លងមកហើយ។ “ខ្ញុំមិនបានចាំថា ខ្ញុំបានចំណាយលុយប៉ុន្មាននោះទេ ប៉ុន្តែខ្ញុំចងចាំពីបទពិសោធន៍ដែលខ្ញុំមាន” គាត់បានមានប្រសាសន៍បែបនេះ។ ហើយគាត់បានបន្ថែមទៀតថា អតិថិជនភាគច្រើនបំផុតគិតតាមវិធីដូចៗគ្នា។ លោក Buffet បានមានប្រសាសន៍ថា ជាការពិត ការធ្វើឲ្យអតិថិជនសប្បាយចិត្ត គឺជាគ្រឿងផ្សំដ៏សំខាន់សម្រាប់ភាពជោគជ័យ។ “អ្នកនឹងទទួលបានភាពជោគជ័យ ប្រសិនបើអ្នកបានធ្វើឲ្យអតិថិជនរបស់អ្នកសប្បាយចិត្ត”។ “មិនត្រូវធ្វើឲ្យអតិថិជនរបស់អ្នកទទួលយកអ្វីទាំងមិនពេញចិត្តនោះទេ”។
post by : Kong Sophat post Date : 26-Aug-2017
View : 1780

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?