សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រនាគរាជ របស់យើងទាំអស់គ្នា Welcome to Neakreach Realestate 015677772
   ចំណេះដឹង​ទូទៅ General Knowledge > ផ្នត់គំនឹតអ្នកមាន > គ្មាននរណាម្នាក់បរាជ័យច្រើនជាង ជេក ម៉ា នោះទេ៖ មេរៀនសំខាន់ពីស្ថាបនិកក្រុមហ៊ុន Alibaba!

អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!

នៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Alibaba មានតម្លៃទឹកប្រាក់ជាង ១៨០ពាន់លានដុល្លារ។ ប៉ុន្តែក្រុមហ៊ុននេះ នឹងមិនអាចមានវត្តមានរហូតមកដល់ពេលនេះបាននោះទេ ប្រសិនបើ ជេក ម៉ា បានបណ្តោយឲ្យការបរាជ័យណាមួយក្នុងចំណោមការបរាជ័យជាច្រើនរបស់គាត់ធ្វើឲ្យគាត់បាត់បង់ជំនឿជាក់លើខ្លួនឯង។ កាលពីថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ១៩៩៩ ជេក ម៉ា បានធ្វើបទបង្ហាញមួយទៅកាន់មិត្តភក្តិជិតស្និទ្ធបំផុតរបស់គាត់ចំនួន ១៧នាក់ នៅក្នុងផ្ទះល្វែងរបស់គាត់ក្នុងក្រុង Hangzhou ប្រទេសចិន។ គាត់បានស្នើសុំពួកគេឲ្យជឿជាក់លើគាត់ ហើយធ្វើការវិនិយោគលើអាជីវកម្មថ្មីរបស់ គាត់។ ជាភ័ព្វសំណាងមិនល្អ ការរំលឹកពីអតីតកាលរបស់គាត់បានបង្ហាញនូវការបរាជ័យយ៉ាងច្រើនរបស់គាត់។ ក្នុងនាមជាយុវវជនវ័យក្មេងម្នាក់ ជេក ម៉ា បានជួបរាជ័យក្នុងការងារ និងការប្រឡងចេញនៅសាលា។ គាត់បានដាក់ពាក្យសុំចូលរៀននៅ សាកលវិទ្យាល័យដែលគាត់ស្រលាញ់ជាច្រើនដង ប៉ុន្តែគាត់មិនត្រូវបានគេទទួលយកនោះទេ។ ក្រោយមកទៀត គាត់បានដាក់ពាក្យសុំការងារធ្វើចំនួន ៣០ដង ប៉ុន្តែត្រូវបានគេបដិសេដគ្រប់ពេល។ នៅក្នុងករណីមួយ គាត់ គឺជាបុគ្គលតែម្នាក់ប៉ុណ្ណោះដែលត្រូវបានគេមិនសូវឲ្យតម្លៃ មុនពេលគាត់ឈានដល់ចំណុចពេលបច្ចុប្បន្ននេះ។ តាមបណ្តោយផ្លូវមួយនេះ គាត់បានព្យាយាមប្រថុយនឹងការធ្វើជំនួញពីរផ្សេងទៀត ប៉ុន្តែគាត់ទទួលបានបរាជ័យទាំងពីរមុខជំនួញ។ ទោះបីជាមនុស្សភាគច្រើនបានបោះបង់ដោយការបដិសេដជាច្រើនដងក៏ដោយ ក៏ ជេក ម៉ា នៅតែធ្វើការប្តេជ្ញាចិត្តមិនបោះបង់នោះទេ។ ហើយក្នុងឆ្នាំ ១៩៩៥ គាត់បានសម្រេចចិត្តថា គាត់នឹងបង្កើតក្រុមហ៊ុនលក់ទំនិញតាមអនឡាញដំបូងរបស់ប្រទេសចិន។ ទោះបីជាធ្លាប់ទទួលការបរាជ័យពីមុនច្រើនដងយ៉ាងណាក៏ដោយ ក៏គាត់នូវតែស្នើសុំឲ្យមិត្តភក្តិរបស់គាត់ធ្វើការវិនិយោគនឹងអាជីវកម្មថ្មីមួយនេះ។ ជេក ម៉ា បានចំណាយពេលជាច្រើនម៉ោងដើម្បីធ្វើការពិព៌ណនាអំពីទស្សនៈវិស័យរបស់គាត់ទៅកាន់មិត្តភក្តិ ដែលបានដឹងយ៉ាងច្បាស់ពីការបរាជ័យរបស់គាត់ ប៉ុន្តែពួកគេក៏បានមើលឃើញនូវកម្រិតនៃការប្តេជ្ញាចិត្តរបស់គាត់ផងដែរ។ នៅទីបំផុតមិត្តភក្តិទាំង ១៧នាក់បានធ្វើការវិនិយោគមានទឹកប្រាក់សរុប ៦០,០០០ដុល្លារ នៅក្នុងក្រុមហ៊ុនថ្មីរបស់ ជេក ម៉ា ដោយឈរលើហេតុផលមួយថា ជេក ម៉ា ជឿជាក់ថា គាត់អាចធ្វើឲ្យក្រុមហ៊ុនមួយនេះទទួលបានជោគជ័យយ៉ាងធំ។ ជេក ម៉ា និងមិត្តភក្តិរបស់គាត់ពិតជាធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ ជាងដប់ឆ្នាំក្រោយមក ជេក ម៉ា បានបង្កើតអ្វីដែលនឹងក្លាយជាក្រុមហ៊ុនលក់ទំនិញតាមអនឡាញដ៏ធំបំផុតរបស់ពិភពលោក។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Alibaba មានតម្លៃទឹកប្រាក់ជាង ១៨០ពាន់លានដុល្លារ។ ប៉ុន្តែ ក្រុមហ៊ុននេះនឹងប្រហែលជាមិនអាចកើតមានបានទេ ប្រសិនបើ ជេក ម៉ា បានបណ្តោយឲ្យការបរាជ័យណាមួយក្នុងចំណោមការបរាជ័យទាំង អស់របស់គាត់រារាំងគាត់ឲ្យបាត់ការជឿជាក់លើខ្លួនឯង។ ផ្ទុយមកវិញ គាត់បានធ្វើឲ្យជំនឿរបស់គាត់ដែលបានធ្វើឲ្យគាត់រកឃើញនូវវិធីមួយជួយគាត់កំណត់ខ្លួនឯងបានយ៉ាងច្បាស់លាស់។

post by : Kong Sophat                                                             post Date : 26-Aug-2017

View : 1852

ដំណឹងថ្មីៗ
សូមជួយ like Page យើងដើម្បី ទទួលបានចំណេះដឹងថ្មីៗ

អ៊ែបដំរី

Post by : ម៉ែន សារុន

ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ

what is Network Marketing?

Flag Counter