







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
Robert Kiyosaki គឺជាអ្នកនិពន្ធសៀវភៅស្តីពីហិរញ្ញវត្ថុដែលមានចំនងជើងថា ‘Rich Dad, Poor Dad’ គឺជាប្រភេទសៀវភៅដែលមាន ការពេញនិយមគ្រប់សម័យកាល។ ហើយគាត់ក៏ជាអ្នកជំនួញ អ្នកវិនិយោគ អ្នកនិយាយជម្រុញទឹកចិត្ត សកម្មជនដែលមានចំណេះដឹងខាង ផ្នែកហិរញ្ញវត្ថុជនជាតិអាមេរិចកាំង។ គាត់គឺជាស្ថាបនិកក្រុមហ៊ុន Rich Dad Company ហើយគាត់មានតម្លៃទឹកប្រាក់សុទ្ធសរុបប្រហែល ៨០លានដុល្លារអាមេរិច។ គាត់បានធ្វើឲ្យមានការប្រជែង និងផ្លាស់ប្តូរនូវវិធីសាស្ត្ររបស់មនុស្សរាប់រយលាននាក់នៅជុំវិញពិភពលោក។ តាមរយៈសៀវភៅរបស់គាត់ដែលមានចំណងជើងថា “Rich Dad, Poor Dad” និង “Cash Flow Quadrant” ដែលជាគ្រឹះដ៏សំខាន់សម្រាប់ការចាប់ផ្តើមជាសហគ្រិនភាព។ ខាងក្រោមនេះ គឺជាគោលការណ៍កំពូលទាំង ១០ចំណុចរបស់ Robert Kiyosaki ដើម្បីភាពជោគជ័យ៖ ១. បទពិសោធន៍ធ្វើឲ្យអ្នកកាន់តែឆ្លាត Robert Kiyosaki ចាប់ផ្តើមធ្វើអាជីវកម្មដោយមិនមានលុយច្រើនដូចមនុស្សភាគច្រើននោះទេ ហើយការវិនិយោគរបស់គាត់មានទំហំទឹកប្រាក់តិចតួច គឺ ១៨,០០០ដុល្លារ ដែលស្ថិតនៅក្នុងរដ្ឋហាវ៉ៃ ដែលធ្វើឲ្យគាត់រកចំណូលបានត្រឹមតែ ២៥ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ ទោះបីជា គាត់រកលុយមិនបានច្រើនពីការវិនិយោគនោះក៏ដោយ ក៏រៀងរាល់ពេល Robert Kiyosaki រកចំណូលបានពីការវិនិយោគផ្សេងមួយទៀតបាន ផងដែរ។ គាត់កាន់តែឆ្លាតជាងមុន ពីព្រោះបទពិសោធន៍ធ្វើឲ្យអ្នកកាន់តែឆ្លាត។ ដូចដែលបានលើកខាងដើមថា បទពិសោធន៍ពិតជាគ្រូដ៏ល្អបំផុត។ ២. អ្នកផ្តល់ឲ្យកាន់តែច្រើន អ្នកទទួលបានកាន់តែច្រើន Robert Kiyosaki ជឿជាក់ថានៅក្នុងគោលការណ៍របស់គម្ពីរប៊ីបនិយាយថា “អ្នកផ្តល់ឲ្យកាន់តែច្រើន អ្នកទទួលបានកាន់តែច្រើន”។ មនុស្ស ខ្លះចង់ទទួលបានច្រើន ប៉ុន្តែពួកគេមិនដែលផ្តល់អ្វីនោះទេ។ ប្រសិនបើអ្នកចង់បានលុយច្រើន អ្នកចាំបាច់ត្រូវធ្វើការឲ្យបានច្រើន និងផ្តល់ឲ្យ បានកាន់តែច្រើន។ ៣. ផ្លាស់ប្តូរវិធីដែលអ្នកគិត វាពិតជាមានសារៈសំខាន់ណាស់ដែលត្រូវផ្លាស់ប្តូរវិធីដែលអ្នកគិតអំពីអ្វីមួយពិតប្រាកដ ហើយត្រូវបង្កើតឥរិយាបថវិជ្ជមានឲ្យបានច្រើន។ ឧ. នៅខណៈពេលដែលអ្នកជំនួញភាគច្រើនមានឥរិយាបថអវិជ្ជមានចំពោះអ្នកប្រមូលពន្ធ Robert Kiyosaki ប្រើប្រាស់ឥរិយាបថនេះជាគ្រឿងលើកទឹកចិត្តដើម្បីរកលុយឲ្យបានច្រើនបន្ថែមទៀត។ ៤. ត្រូវមានការផ្តោត យោងទៅតាម Robert Kiyosaki ពាក្យថា “FOCUS” តំណាងឲ្យឃ្លា “អនុវត្តតាមទិសដៅមួយរហូតដល់ទទួលបានជោគជ័យ-Follow One Course Until Successful”។ នៅពេលណាមួយដែលអ្នកចាប់ផ្តើមធ្វើដំណើរលើផ្លូវរបស់សហគ្រិន អ្នកត្រូវតែស្ថិតនៅតាមទិសដៅនេះ ហើយនៅតែផ្តោតលើគោលដៅរបស់អ្នក។ ៥. ពេលវេលាដែលពិបាកនាំឲ្យមានឳកាសកើតឡើង ទោះបីជាការឡើងចុះនៅក្នុងសេដ្ឋកិច្ចពិភពលោកអាចធ្វើឲ្យមនុស្សមួយចំនួនមានការធ្លាក់ទឹកចិត្តក៏ដោយ ក៏វានៅតែមានសារៈសំខាន់ដែលត្រូវចងចាំថា ពេលវេលាដែលពិបាកអាចនាំឲ្យមានឳកាសថ្មីៗកើតឡើង។ Robert Kiyosaki រកលុយបានជាច្រើនតាមរយៈការវិនិយោគក្នុងវិស័យអចលនទ្រព្យ ដែលមានតម្លៃកាន់តែថោកដោយសារការធ្លាក់ចុះសេដ្ឋកិច្ចនេះ។ ៦. ត្រូវមានការរៀបចំបង្កើតអាជីវកម្មមួយឲ្យបានត្រឹមត្រូវ អាជីវកម្មដែលបានរៀបចំបង្កើតឡើងយ៉ាងត្រឹមត្រូវមិនតម្រូវឲ្យអ្នកបន្តរកទុនបន្ថែមនោះទេ។ ផ្ទុយមកវិញ វាមានសមត្ថភាពក្នុងការរកទុនបន្ថែមបានដោយស្វ័យប្រវត្តិ។ គ្មាននរណាម្នាក់នឹងវិនិយោគជាមួយផលិតផលរបស់អ្នកនោះទេ ប្រសិនបើអ្នកមានអាជីវកម្មមួយដែលបង្កើតឡើងដោយទន់ខ្សោយ និងមានមានការរៀបចំមិនបានល្អនោះ។ ៧. ត្រូវដឹងនូវអ្វីដែលអ្នកកំពុងតែខិតខំប្រឹងប្រែងធ្វើដើម្បីយកឲ្យបាន វាពិតជាមានសារៈសំខាន់ណាស់ដែលត្រូវដឹងថាតើ ប្រភេទនៃប្រាក់ចំណូលអ្វីដែលអ្នកកំពុងតែខិតខំប្រឹងប្រែងធ្វើការដើម្បីទទួលបាន។ បុគ្គល អ្នកមានការងារធ្វើភាគច្រើនបំផុត ធ្វើការដើម្បីទទួលបានប្រាក់ចំណូលដែលត្រូវបានបង់ពន្ធយ៉ាងច្រើនទៅឲ្យរដ្ឋាភិបាល នៅពេលដែលពួកគេ អាចរកចំណូលអកម្ម (passive income) បានដែលជាប្រាក់ចំណូលគោលទៀងទាត់មួយ តាមរយៈការចាប់ផ្តើមបោះជំហ៊ានចូលក្នុងវិស័យសហគ្រិនភាព។ ៨. កុំខ្លាចការខាតបង់ អ្នកនឹងមិនអាចទៅមុខបាននោះទេ ប្រសិនបើអ្នកខ្លាចការខាតបង់។ យើងទាំងអស់គ្នាបានគិតនៅក្នុងសាលាថា ប្រសិនបើយើងបង្កើតកំហុស យើងពិតជាបរាជ័យ ប៉ុន្តែនោះមិនមែនជាជីវិតពិតនោះទេ។ ប្រសិនបើអ្នកខ្លាចក្នុងការបង្កើតកំហុស នោះអ្នកនឹងមិនអាចទទួលបានជោគជ័យ នោះទេ។ ៩. ត្រូវមានគោលបំណងទិញទ្រព្យបន្ថែម អាជីវកម្មដែលមានការរៀបចំបានល្អតែងតែបង្កើននូវចំនួនទ្រព្យរបស់ខ្លួន។ ប្រសិនបើអាជីវកម្មរបស់អ្នកត្រូវបានផ្តោតលើការទិញទ្រព្យបន្ថែម ដូច្នេះអ្នកវិនិយោគនឹងផ្តល់លុយឲ្យអ្នក ពីព្រោះអ្នកមានការរៀបចំអាជីវកម្មមួយបានល្អ។ ១០. ឈប់សន្សំលុយ ត្រូវការពារវា ទោះបីជាការសន្សំលុយ គឺជាគំនិតឆ្លាតវៃក៏ដោយ ក៏វាពិតជាមានសារៈសំខាន់ដែលត្រូវចងចាំថា មនុស្សដែលសន្សំលុយមិនអាចសន្សំឡើងស្មើនឹងការឡើងចុះតម្លៃរបស់រូបិយវត្ថុនោះដែរ ដែលវានឹងមានទំនោធ្វើឲ្យអំណាចការទិញរបស់ពួកគេធ្លាក់ចុះ។ ផ្ទុយមកវិញ វាពិតជាល្អប្រសើរក្នុងការការពារលុយ (hedge money) ហើយរំពឹងថាការឡើងចុះបែបនោះនឹងធ្វើឲ្យមានការវិនិយោគដ៏ឆ្លាតវៃកើតមានឡើង។
post by : Kong Sophat post Date : 26-Aug-2017
View : 2139

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?