







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
ពិធីបុណ្យវិសាខបូជា ពិធីបុណ្យវិសាខបូជាគឺជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនារាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាប់រំឭកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូ នាថ្ងៃពេញបូណ៌មី(គឹថ្ងៃ១៥កើត)ខែពិសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរ ។ការដែលប្រារឰពិធីបូជានាថ្ងៃ១៥ កើត ខែពិសាខ នេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថាជាមហាមង្គល អភិលក្ខិតកាលគឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ៖ ១–ទ្រង់ប្រសូតចាកឧទរមាតា ២–ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញ្ញាណ ៣-ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន សម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់យើង ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន សុទ្ធតែក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ទាំងអស់ប្លែកតែឆ្នាំប៉ុណ្ណោះ ។ ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូច្នេះថា ៖អាសាឡ្ហបុណ្ណមោក្កន្ដោ វិ សាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោ សេចក្ដីថា ៖ ព្រះពុទ្ធយាងចុះទៅកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ បានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ និងទ្រង់ចូលបរិនិព្វាន ក៏ថ្ងៃពេញបូណ៌មី ខែពិសាខ (ផ្សេងតែឆ្នាំ) ។ ជាប្រពៃណី ពិធីវិសាខបូជា គេតែងនាំគ្នាធ្វើក្នុងវេលារាត្រី ព្រោះតម្រូវទៅតាមពាក្យថា “បុណ្ណមី“ មានសេចក្ដីថា ខែពេញបូណ៌មី ។ ម្យ៉ាងទៀតការប្រារឰពិធីក្នុងពេលរាត្រី អាស្រ័យដោយលក្ខណៈងាយស្រួល២យ៉ាង គឺម្យ៉ាងដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីប ជ្វាលា បូជាភ្លើងអគ្គិសនីឱ្យភ្លឺរុងរឿងរន្ទាល ច្រាលឆ្អៅផង និងម្យ៉ាងទៀតដើម្បីបើកឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើនកុះករទាំងប្រុសទាំងស្រី អាចបំពេញកុសលកម្មនេះ ដោយសប្បាយរីករាយ ព្រោះពេលយប់ជាវេលាទំនេរផង ។ បុណ្យវិសាខបូជាត្រូវបានចាត់ទុកថា ជាបុណ្យដ៏ធំ ដោយមានមហាជន ចាស់ ក្មេង ប្រុស ស្រី នៅជុំគ្នាអ៊ូអូរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កាភ្ញី និងប្រទីបជ្វាលាតូច–ធំ អុជបំភ្លឺព្រោងព្រាតនៅគ្រប់វត្ដអារាម ។ និយាយរួមការធ្វើបុណ្យវិសាខបូជាគឺដើម្បីរំឭកដល់ថ្ងៃដែលជាមហាមង្គលអភិលក្ខិតកាលទាំង៣ ដូចពោលខាងលើ ។ រីឯពិធីដែលធ្វើកំណត់ថា ត្រឹមត្រូវគឺត្រូវមានការសម្ដែងរឿងពុទ្ធប្បវត្ដិតាំងអំពីដើមរហូតដល់ចប់ដើម្បីជាគ្រឿងបណ្ដុះបសាទសទ្ធាឱ្យកើតមាន ក្នុងគុណ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឱ្យខ្លាំងក្លាឡើង ។ ពិធីដែលប្រជាជនខ្មែរយើងធ្លាប់ធ្វើរួចហើយចាត់ទុកជាបែបដែលល្អ និងសមស្របទៅនឹងប្រពៃណីពីបុរាណ ។ ប្រភពកំណើតនៃវិសាខបូជា៖ –តើប្រទេសណាជាអ្នកចាប់ផ្ដើមធ្វើបុណ្យវិសាខបូជានេះមុនគេ ? –តើប្រទេសកម្ពុជាយើងចាប់ផ្ដើមធ្វើបុណ្យវិសាខបូជាពីត្រឹមពេលណាមក ?
post by : Kong Sophat post Date : 01-Sep-2017
View : 3449

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?