សូមស្វាគមន៍ ការចូលមកកាន់ គេហទំព័រនាគរាជ របស់យើងទាំអស់គ្នា Welcome to Neakreach Realestate 015677772
   ចំណេះដឹង​ទូទៅ General Knowledge > ព្រះពុទ្ធសាសនា > ការ​បូជា​ដើមឈើ​របស់​ជនជាតិ​ខ្មែរ

អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!

ការ​បូជា​ដើមឈើ​របស់​ជនជាតិ​ខ្មែរ ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ការ​គោរព​បូជា​ដើមឈើ​ ឬ​រុក្ខជាតិ​ ដែល​ទាក់ទិន​នឹង​ជំនឿ​បែប​ជីវចលនិយម​ មាន​តាំង​តែ​សម័យ​ មុន​ប្រវត្តិ​សាស្ត្រ​ម៉េ្លះ ។ ប្រជាពលរដ្ឋ ​ខ្មែរ​ចាត់​ទុក​ថា​ ដើម​ឈើ មាន​ជីវិត​ដូច​មនុស្ស ពោល​គឺ​ ចេះ​កើត​ទុក្ខ​ ចេះ​យំ​ ចេះ​សើច​ ចេះ​ច្រៀង​រាំ​ឬ​ចេះ​បំពេ​ ព្រោះ​មាន​បេះដូង​ មាន​វិញ្ញាណ​ មានសាច់ មាន​ឈាម​ពិតៗ ។ ចំណុច​មួយ​ដែល​យើង​ត្រូវ​តែ​ចាប់​អារម្មណ៍ គឺ​ចាប់​ពី​ពេល ដែល​វប្បធម៌​ឥណ្ឌា​បាន​ហូរ​ចូល ហើយ​ជ្រួតជ្រាប​ក្នុង​សង្គម​ខ្មែរ នា​សម័យ​នគរ​ភ្នំ​មក ប្រជាប្រីយ៍​ភាព​របស់​ដើម​ឈើ​កាន់​តែ​រីក​សុះ–សាយ​ឡើង ។ ដូច្នេះ​ហើយ បាន​ជា​មាន​ប្រភេទ​ដើមឈើ​ជាច្រើន បាន​រក្សា ឬ​ទទួល​នូវ​តួនាទី​សំខាន់ៗ​ថ្មី ក្នុង​ប្រព័ន្ធ​គំនិត​បែប​ឥណ្ឌា និយម​ទៅវិញ ។ ទោះ​បី​ជា​មាន​ការ​ច្របាច់​ជំនឿ​ចាស់​ ឲ្យ​ចូល​ក្នុង​ប្រព័ន្ធ​ជំនឿ ថ្មី​ក៏​ដោយ មក​ដល់​ពេល​នេះ ក៏​ពុំ​ទាន​មាន​ទស្សន​ទាន​មួយ​ណា​ បញ្ជាក់​ច្បាស់លាស់​ថា​ វា​ជា​ការ​ខុស​ឆ្គង​ ឬ​ក៏​ជា​ការ​ចៃដន្យ​នោះ​ដែរ។​ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ការ​បញ្ចូល​ជំនឿ​ថ្មី​ក្នុង​ប្រព័ន្ធ​គំនិត​ចាស់​នេះ​ គ្រាន់ តែ​ចង្អុល​បញ្ជាក់​នូវ​ភាព​ស្រដៀង​គ្នា ផ្នែក​និមិត្ត​រូប​និយម​នៃ​សមាស ភាព​ទាំង​ពីរ ដែល​ជា​មូល​ហេតុ​នៃ​និរន្តរភាព​នៃ​ជំនឿ​ខ្មែរ​តែ​ប៉ុណ្ណោះ ។ ដើម្បី​បញ្ជាក់​ភាព​ត្រឹម​ត្រូវ​មនោគមន៍​វិជ្ជា សាសនា​សំយោគ ខាង​លើ​នេះ​យើង​អាច​លើក​យក​គំនូរ​តំណាង​ព្រះ​ប្រក់​នាគ ប្រថាប់ ក្រោម​ដើម​ពោធិ៍ ដែល​គេ​គួរ​លើ​ក្រណាត់​ឬ​លើ​ជញ្ជាំង ឬ​វត្ថុ​សម្រាប់ គោរព​បូជា ។​ នេះ​ជា​ហេតុផល​មួយ ដែល​គេ​មិន​អាច​បដិសេធ​បាន​ពីព្រោះ​វា​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ប្រជានុរាស្ត្រ​ខ្មែរ ជឿ​គោរព​ខ្លប​ខ្លាច ដើម​ពោធិ៍ ឬ​ជ្រៃ ដែល​គេ​ជឿ​ថា​ជា​សញ្ញា​ដ៏​មាន​មហិទ្ធិឫទ្ធិ ។ ម្យ៉ាង​វិញ​ទៀត ដើម​ពោធិ៍​នេះ ក៏​ជា​ជម្រក​សម្រាប់ មនុស្ស សត្វ និង​តំណាង​នូវ​ពុទ្ធិ ឬ​ការ​ត្រាស់​ដឹង​របស់​ព្រះពុទ្ធ​អង្គ​ផង​ដែរ ។ ក្នុង​រឿង​ព្រេង​បុរាណ​ខ្មែរ ព្រៃ​ព្រឹក្សា ឬ​រុក្ខជាតិ​ទាំងឡាយ បាន​បំពេញ​នូវ​តួនាទី​ចម្បង​បំផុត ដោយ​ហេតុ​ថា វា​ជា​លំនៅ​ស្ថាន របស់​ពពួក​ទេព​រក្ស ឬ​អា​រុក្ខ អារក្ស អ្នកតា ដែល​បីបាច់​ថែរក្សា ព្រៃភ្នំ ឬ​ធម្មជាតិ។ កុំ​ភ្លេច​ថា មុខងារ​ដ៏​សំខាន់​របស់​ព្រៃឈើ មិន​ទាន់​បាន​បាត់​ទាំង​ស្រុង​នៅ​ឡើយ គឺ​វា​ផ្ដល់​នូវ​ផលានុផល​គ្រប់ ប្រភេទ​សម្រាប់​ទ្រទ្រង់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស សត្វ ថែមទៀត ផង។ ដោយ​ប្រការ​នេះ​ហើយ បាន​ជា​មនុស្ស​ខ្មែរ​នៅ​ពេល​ចូល បរបាញ់ កាប់​ឈើ ឬ​រុក​រក​ឃ្មុំ​ម្ដងៗ​រមែង​តែ​បន់​ស្រន់​អារក្ខ អារក្ស ដើម្បី​សូម​ក្ដី​អនុញ្ញាត ឬ​សូម​ទោស បើ​ពុំ​ដូច្នេះ​ទេ ពុំ​អាច​ទទួល​នូវ​សេចក្ដី​សុខ​សប្បាយ​បាន​ទេ ។ ការ​សូម​លើក​លែង​ទោស គឺ​ជា​ពិធី ចាំបាច់ អនុវត្តន៍​ដោយ​មាន​តង្វាយ​ជា​ចំណី​ចំណុក​ថែម​ទៅ​ទៀត​ផង ដើម្បី​ជា​ស្ពាន​មេត្រី ឬ​ជា​ការ​ដឹង​គុណ​ដ៏​ស្មោះ​ស​របស់​ពួក​គេ ចំពោះ​មច្ឆរិយៈ​បុគ្គល​ទាំងនោះ ដែល​ជា​ម្ចាស់ ជា​អ្នក​ថែ​រក្សា​ព្រៃ​ភ្នំ ឬ​សត្វ ទាំងនោះ ។ ដោយ​ឡែក តាម​រយៈ​រឿងនិទាន ឬ​ល្ខោន​ខ្លះ បាន​ឲ្យ​យើង​ដឹង ទៀត​ថា​រុក្ខជាតិ​ក៏​អាច​បំពេញ​តួនាទី​ជា​ឪពុក ម្ដាយ​ដល់​កូន​កម្លោះ ឬ​ក្រមុំ ដែល​ត្រូវ​គេ​ធ្វើ​បាន​ឲ្យ​ព្រាត់​ប្រាស​គ្នា ។ គូ​ស្នេហា​ដ៏​កំសត់ អាច​សូម​ឲ្យ​ដើម​ឈើ​តូច​ធំ​ទាំង​ឡាយ​ក្នុង​ព្រៃ​ភ្នំ ដូចជា​ដើម​ជ្រៃ​ជា ដើម ដើម្បី​ធ្វើ​ជា​សាក្សី​នៃ​សេចក្ដី​ស្នេហា​ដ៏​បរិសុទ្ធ​របស់​ពួក​គេ ។ នៅ​ទី​នេះ រុក្ខជាតិ​ពិសិដ្ឋ​ទាំង​នោះ​គឺ​បំពេញ​តួ​នាទី​ជំនួស​ព្រលឹង​បុព្វ ការី​ជន ឬ​មេ​បា​របស់​មនុស្ស ។ ភស្តុតាង​ដ៏​សំខាន់​មួយ​ទៀត កឺ​ក្នុង​ព្រះរាជ​ពង្សាវតារ ត្រង់ ចំណុច​ដែល​ពាក់​ព័ន្ធ​នឹង​បក្សី​ចាំ​ក្រុង​គេ​ឃើញ​មាន​ដើម​ជ្រៃ​មួយ ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត ក្នុង​ខណៈ​ដែល​អ្នក​អម្ចាស់​នេះ ត្រូវ​តា​កុ យោរដាញ់ ធ្វើ​ឃាត ។ ក្រោយ​ពី​ឡើង​សោយ​រាជ្យ​សម្បត្តិ ព្រះបាទ បក្សី​ចាំ​ក្រុង បាន​យក​អដ្ឋិ​របស់ តាកុយោវ មក​បញ្ចុះ​ក្នុង​ចេតិយ មួយ​នៅ​ខាង​លិច​ត្រង់​កន្លែង ដែល​ដើម​ជ្រៃ​ជា​ស័ក្តិ​សិទ្ធិ​នេះ​ដុះ ។ តាម​ពិត ជំនឿ​លើ​អំណាច​អាថ៌​កំបាំង​របស់​រុក្ខជាតិ ខ្មែរ យើង​មាន​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​គឺ​មាន​តាំង​ពី​សម័យ​មុន ប្រវត្តិសាស្ត្រ​ម៉េ្លះ ។ ជំនឿ​នេះ បាន​ជ្រួត​ជ្រាប​ក្នុង​ទំនៀម​ទម្លាប់​ហើយ​អាច​ឆ្លុះ​បញ្ចាំង តាម​រយៈ​គំនូរ​ជាត់​ពណ៌​លើ​កុលាលភាជន៍ មួយ​ចំនួន ក្នុង​អ​ម្លុង​រវាង ១០០០ – ១០០ ឆ្នាំ​មុន គ.ស ។ ក្រោយ​មក ដោយ​ជំនឿ​លើ​រុក្ខជាតិ​នេះ ក៏​មាន​ការ​វិវត្តន៍​ផ្លាស់ ប្ដូរ​ទម្រង់ នា​ដើម​សតវត្ស​ទី​១​នៃ គ.ស ក្នុង​សម័យ​ឥណ្ឌូ​រូបនីយកម្ម ហើយ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​នៅ​ថែ​រក្សា ឬ​បំពេញ​តួ​នាទី​ដដែល ។ សូម​ជម្រាប​ថា ក្នុង​ដំណាក់​កាល​ប្រវត្តិ​សាស្ត្រ​ខ្មែរ នា​សម័យ​វប្បធម៌ នគរភ្នំ បាន​បន្សល់​នូវ​ចម្លាក់​ជា​ក្បាច់​យ៉ាង​ច្រើន តំណាង​ឲ្យ​ដើមឈើ ។ នៅ​សម័យ​នេះ​ទៀត​សោត គេ​ឃើញ​ថា ដើមឈើ​ខ្លះ​មាន​ប្រភព​ចេញ​ពី​ឥណ្ឌា ដូច​ជា​កល្បតរុ ខ្មែរ​យើង​លោក​គោរព​បូជា ដូច​ជា​ប្រពៃណី របស់​ខ្លួន​អញ្ចឹង​ដោយ​លើក​តម្លៃ​ខាង​និមិត្ត​រូប​យ៉ាង​ខ្ពស់ ។ សូម​ជម្រាប​ថា ក្នុង​វប្បធម៌​សំស្ក្រឹត និង​បាលី គេ​កត់​សម្គាល់ ឃើញ​ប្រភេទ​ឈើ​ពិសិដ្ឋ​មាន​ច្រើន​ប្រភេទ​ណាស់ ដែល​អារក្ស ឬ ទេវ​ព្រឹក្ស​ចូល​ចិត្ត​ស្នាក់​អាស្រ័យ​ជា​ពិសេស​ដើម​ពោធិ៍ ឬ​ជ្រៃ​ ហើយ ជា​និច្ច​កាល នៅ​លើ​រុក្ខជាតិ​ដ៏​ពិសេស​ទាំងនោះ គេ​ឃើញ​មាន​អារក្ស​ជ្រៃ ដែល​ប្រកប​ដោយ​គុណធម៌ និង​ព្រហ្ម​វិហារ​ធម៌​ដ៏​ខ្ពង់ខ្ពស់ ។ ពពួក​ទេព​ព្រឹក្ស​ទាំងនោះ មាន​ទម្លាប់​យក​អា​សារ ឬ​ជួយ​សង្គ្រោះ មនុស្ស​លោក​មិន​ខក​ខាន​ម្ដង​ណា​ឡើយ តាម​រយៈ​ការ​ផ្ដល់​នូវ សេចក្ដី​សុខ​សេចក្ដី​សប្បាយ ឬ​ជួយ​សង្គ្រោះ មនុស្ស​លោក​មិន​ខក​ខាន​ម្ដង​ណា​ឡើយ តាម​រយៈ​ការ​ផ្ដល់​នូវ សេចក្ដី​សុខ សេចក្ដី​សប្បាយ ឬ​ក៏​បញ្ចៀស​នូវ​រាល់​បាប​កម្ម ឬ​សេចក្ដី​ទុក្ខ​ទោស​នានា​ជូន​មនុស្ស​ល្អ ។ រីឯ​ក្នុង​វិស័យ​អក្សរសិល្ប៍ និង​អក្សរ​សាស្ត្រ​ឥណ្ឌូ – ខ្មែរ​វិញ ជា​ញឹក​ញាប់​ដែរ​ដែល​គេ​ជួប​វត្តមាន​របស់​អារក្ស ឬ​រុក្ខទេវតា​មួយ ប្រភេទ មាន​ឈ្មោះ​ថា​ព្រឹក្ស​ទេវតា (ទេព​ព្រឹក្ស ) ឬ​កល្បតរុ ។ ជា​និច្ចកាល​រុក្ខទេវតា​អង្គ​នេះ ជួយ​បី​បាច់​ថែ​រក្សា ជ្រោ​ម​ជ្រែង​ការពារ មនុស្ស​លោក​ហើយ​ជួន​កាល​ផ្ដល់​នូវ​ទ្រព្យ​សម្បត្តិ មាន​មាស ពេជ្រ កែវ​កង ដល់​សាសនិក​ជន​ថែម​ទៀត​ផង ។ តាម​រយៈ​គម្ពីរ ឬ​ចម្លាក់ បែប​ពុទ្ធ​និយម យើង​ក៏​ដឹង​ទៀត​ថា គឺ​រុក្ខទេវតា​អង្គ​នេះ ដែល​អាស្រ័យ​នៅ​លើ​ដើម​កល្ប​ព្រឹក្ស ផល់​នូវ​ទ្រព្យ​សម្បត្តិ​ទាំង​០៤​ប្រភេទ ដូចជា សំពត់ ឬ​ក្រណាត់​សូត្រ​ល្អ​ៗ ផ្កា​ដ៏​ស្រស់​ប្រិមប្រិយ ស្រា​ដ៏​ឈ្ងុយ ឆ្ងាញ់ និង​ល័ក្ដ​ពណ៌ ដើម្បី​គូរ ឬ​ផាត់​រូប​គំនូរ​នៅ​លើ​ជើង ងាយស្រួល​ក្នុង​ការ​ទាក់​ទាញ​គូ​ស្នេហ៍​ភេទ​បុរស​ជាដើម ។ សូម​ជម្រាប​ថា ក្នុង​ការ​អប់​រំ​ពុទ្ធ​សាសនិក​ជន​ឲ្យ​ស្គាល់​នូវ តម្លៃ​នៃ​ទស្សន​ទាន​ឬ​និមិត្ត​រូប​ស៊ី​ជម្រៅ​នៃ​ដើម​កល្ប​ព្រឹក្ស​ខាង​លើ នេះ និង​គុណ​សម្បត្តិ​គ្រប់​បែប​យ៉ាង ត្រូវ​បាន​សិល្បករ​ខ្មែរ​នា​សម័យ បុរេ​អង្គរ បាន​ធ្លាក់​រុក្ខជាតិ​ដ៏​ពិសិដ្ឋ​នេះ នៅ​លើ​ជញ្ជាំង​រូង​ភ្នំ ដែល ផ្សារ​ភ្ជាប់​ទៅ​និង​ប្រវត្តិ​នៃ​លទ្ធិ​ព្រះ​ពុទ្ធ​សាសនា ។ ដើមឈើ​ដែល តំណាង​ឲ្យ​ការ​សម្រេច​នូវ​សំណូម​ពរ​ទាំង​ឡាយ​របស់​មនុស្ស ត្រូវ បាន​រក​ឃើញ​ក្នុង​រូង​ភ្នំ ថាំ​ជា​ថូ ក្នុង​ខេត្ត​រាជ​បុរី ដែល​ជា​ក្បាច់​មួយ ចុង​សម័យ​វប្បធម៌​បុរេ​អង្គរ ជា​បាយ​អរ​គួរ​ឲ្យ​គយ​គន់​យ៉ាង​ក្រៃ–លែង ។ ពីព្រោះ​ដើមឈើ​បែក​មែក​សាខា ដ៏​មហិទ្ធិឫទ្ធិ​នេះ កាល​បើ​មើល​ពី​នៅ​លើ​មាន​រូបរាង​ដូចជា​មនុស្ស​ម្នាក់​ឈរ មាន​ព្យួរ​សំពត់ និង​គ្រឿង​អលង្ការ​ផ្សេង​ៗ​ផង ។ Untitled picture រូបភាព​ដើម​ពោធិ៍​ស្ថិតនៅ​ក្នុង​បរិវេណ វត្ត​បាកាន ​ខេត្ត​ពោធិ៍សាត់ ដោយ បណ្ឌិត មី​សែល ត្រាណេ

post by : Kong Sophat                                                             post Date : 01-Sep-2017

View : 4953

ដំណឹងថ្មីៗ
សូមជួយ like Page យើងដើម្បី ទទួលបានចំណេះដឹងថ្មីៗ

អ៊ែបដំរី

Post by : ម៉ែន សារុន

ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ

what is Network Marketing?

Flag Counter