







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
ក្បាច់ចម្លាក់ប្រាសាទខ្មែរមានតួនាទីពីរ គឺការលើកសោភ័ណ្ឌភាព ឬលំអប្រាសាទ និងជាគ្រឿងគោរពសក្ការៈព្រះអាទិទេពផង ហើយក្នុងករណីនេះ គេអាចនិយាយបានថា វាជាសញ្ញាណនៃភក្តីភាពនៃសាសនិកជនថ្វាយចំពោះព្រះអាទិទេពដ៏មានមហិទ្ធិរិទ្ធិ។ ជាការពិតណាស់ ប្រវត្តិសិល្បៈខ្មែរបែបព្រហ្មញ្ញ និងព្រះពុទ្ធសាសនា មានដើមកំណើតតាំងតែសម័យប្រវត្តិសាស្ត្រ ក្រោមឥទ្ធិពលនៃវប្បធម៌នគរភ្នំ ដែលមានទឹកដីដ៏ធំធេង គេឃើញមានភស្តុតាងសិល្បៈខ្មែរដំបូងជាច្រើននៅអូរកែវ អង្គរបុរីដូចជានៅម្តុំជ្រោយម៉ាឡាកាដែរ។ សម័យដែលស្ថាបត្យកម្មដែលចាប់ពន្លកដុះដាលរីកចំរើន ចាក់ឫសកែវ គឺសម័យវប្បធម៌នគរភ្នំនេះ ពីស.វទី១ ដល់ទី៦នៃគ.ស។ ជាបឋមសម័យនេះ បានផ្ទេររាល់ការចេះដឹងបច្ចេកទេសសាងសង់មកសម័យវប្បធម៌ចេនឡា (ពីស.វទី៦ ដល់ទី៨នៃគ.ស) ដែលបានបន្តវេនពីសម័យមុន។ ដូចនៅប្រទេសឥណ្ឌា តាមប្រាង្គប្រាសាទ គេឃើញមានចម្លាក់បីប្រភេទ គឺទី១ ចម្លាក់លឹប ឬរាក់ ដូចករណីសសរផ្អោប នៅក្រុមប្រាសាទហាន់ជ័យជាឧទាហរណ៍ ទី២ ចម្លាក់លៀន ឬជ្រៅ ដែលវិចិត្រករឆ្លាក់លៀនចេញខ្ពស់ពីផ្ទៃដូចក្បាច់ផ្តែរជាឧទាហរណ៍ស្រាប់ ដូចករណីចម្លាក់តំណាងទេវរូប ឬក៏ព្រះសិវលិង្គជាឧទាហរណ៍ស្រាប់៕
post by : Kong Sophat post Date : 05-Sep-2017
View : 3217

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?