







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
ជាទូទៅ ការគោរពព្រះបាទរបស់ព្រះសម្មាសម្ពុទ្ធអង្គ នៅអតីតព្រះរាជាណាចក្រកម្ពុជា ត្រូវបានគូសបញ្ជាក់តាមរយៈចម្លាក់ដែលជួនកាលគេឆ្លាក់នៅលើថ្មដា ដោយលុងជ្រៅចូលទៅក្នុង និងជួនកាលទៀត នៅលើផ្ទាំងថ្មជាក្បាច់ក្រឡោតតែម្តង។ ស្នាមព្រះបាទដែលឆ្លាក់ខូងទៅក្នុងថ្មភ្នំ ឬក៏ជាក្បាច់ក្រឡោតនៅលើផ្ទាំងថ្មរៀបស្មើ សុទ្ធសឹងតែជាវត្ថុសក្ការៈទាំងអស់ ព្រោះថាជាស្នាមស្តាំរបស់ព្រះពុទ្ធអង្គ ព្រះបរមគ្រូនៃពុទ្ធសាសនិកទាំងឡាយ។ តាមដែលយើងបានសង្កេតឃើញ ភាគច្រើនគេឆ្លាក់តែស្នាមនៃព្រះបាទស្តាំជាងព្រះបាទទាំងគូរ។ ក្រៅពីស្នាមព្រះពុទ្ធធ្វើអំពីថ្ម គេក៏បានជួបស្នាមព្រះពុទ្ធបាទធ្វើអំពីសន្លឹកមាសស្តើងៗ និងស្ពាន់ផងដែរ ហើយចម្លាក់ព្រះបាទដែលចាស់ជាងគេបំផុត គឺត្រូវបានឆ្លាក់លើសន្លឹកមាសស្តើងៗ ក្នុងសម័យវប្បធម៌ហ្វូ-ណន (នគរភ្នំ)។ យើងបានសិក្សាប្រៀបធៀបព្រះពុទ្ធបាទទាំងនោះ យើងអាចសន្និដ្ឋានបានថា ខ្មែរនាគ្រាបឋមនៃប្រវត្តិសាស្ត្រខ្លួនបានទទួលឥទ្ធិពលពីពុទ្ធមណ្ឌលឥណ្ឌាអមរវតី ដែលស្ថិតក្នុងភូមិភាគខាងត្បូងនៃប្រទេសនេះ។ សូមរំឮកថា ព្រះពុទ្ធបាទទាំងគូរ ដែលចាស់ជាងគេបំផុត ត្រូវបានជួបប្រទះនៅក្នុងវត្តស្រះឈូក ស្រះបួរ ក្នុងខេត្តបច្ចឹមបុរី អតីតទឹកដីខ្មែរបុរាណនៅក្នុងប្រទេសថៃបច្ចុប្បន្ន ដែលជាតំបន់មានសហគមន៍ខ្មែរ ជនជាតិដើមភាគតិចរស់នៅនៅឡើយ។ យើងអាចដឹងយ៉ាងច្បាស់លាស់ពីកាលបរិច្ឆេទនៃការសាងចម្លាក់នេះ ដោយប្រៀបធៀបទៅនិងព្រះពុទ្ធបាទនៅឥណ្ឌា ដែលមានលក្ខណៈដូចគ្នា។ តាមរយៈការកត់សម្គាល់នេះ យើងអាចអះអាងថា ចម្លាក់ព្រះពុទ្ធបាទនេះត្រូវបានឆ្លាក់រវាងឆ្នាំ ៥០-១០០ នៃគ.ស។ អាយុកាលនេះ ក៏ត្រូវបានអ្នកបុរាណវិទូថៃឯកភាពផងដែរ។ ក្រៅពីព្រះពុទ្ធបាទខាងលើនេះ យើងក៏បានជួបចម្លាក់សិវបាទផងដែរ ដែលស្ថិតក្នុងអម្លុងស.វទី៤-៦ នៅដែនដីសណ្តនៃដងទន្លេមេគង្គដែរ។ គឺព្រះពុទ្ធបាទ និងសិវបាទទាំងអស់នោះហើយ ដែលឲ្យកំណើតទៅព្រះពុទ្ធបាទ នាសម័យចេនឡា អង្គរ និង ក្រោយអង្គរ៕
post by : Kong Sophat post Date : 05-Sep-2017
View : 2125

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?