







អានរួចសូមមេត្តាជួយចុច Share បន្តផង សូមអរគុណ!
ប្រទាលកន្ទុយក្រពើអាចប្រើជាថ្នាំលាបលើស្បែកសម្រាប់ការព្យាបាលលើអាការៈរលាក ឬស្បែកដែលមានការខូចខាតដោយសារកត្តាបរិដ្ឋានជុំវិញខ្លួន។ ជាតិរំអិលនៅខាងក្នុងរុក្ខជាតិមួយនេះនឹងផ្តល់នូវការបំបាត់ឈឺចាប់ដោយសាររលាក និងអាចថែរក្សាមុខរបួសបានយ៉ាងល្អ ដោយសារតែវាមានមុខងាររក្សារបួស និងសម្លាប់បាក់តេរី។ ហេតុដូច្នេះហើយទើអ្នកស្រាវជ្រាវរកឃើញទៀតថា វាអាចព្យាបាលជំងឺស្រែករ៉ាំរ៉ៃលើស្បែកបាន។ ប្រទាលកន្ទុយក្រពើប្រហែលជាអាចប្រើជាការព្យាបាលបែបបំប៉នសម្រាប់ជំងឺស្រែងបាន ហើយក៏មិនមានផលរំខានអ្វីទាំងអស់។ ដើម្បីប្រើប្រទាលកន្ទុយក្រពើព្យាបាលជំងឺស្រែង អ្នកត្រូវលាបជែលរបស់ប្រទាលកន្ទុយក្រពើនេះនៅលើកន្លែងដែលមានស្នាមរបកៗស្រែងនេះ។ សម្រាប់អ្នកខ្លះ ការព្យាបាលនេះអាចនឹងធ្វើឲ្យអាការៈជំងឺនេះធូរស្រាលជាងមុនដែរ។ ការប្រើប្រាស់ប្រទាលកន្ទុយក្រពើជាជែលរំអិលស្បែកអាចផ្តល់ជាតិទឹកដល់ស្បែក និងបំបាត់អាការៈដែលកំពុងតែរឹងធ្ងន់ធ្ងរបាន។ បើយោងទៅតាម Mayo Clinic បានឲ្យដឹងថា ដើម្បីឲ្យការព្យាបាលនេះមានប្រសិទ្ធភាព អ្នកត្រូវលាបជែលប្រទាលកន្ទុយក្រពើនេះលើស្បែកបីដងក្នុងមួយថ្ងៃរយៈពេល ៥ថ្ងៃជាប់ ហើយក៏អាចបន្តរហូតដល់ ៤សប្តាហ៍ផងដែរ។ ក្រោយមក ចាំសម្រាកពីការព្យាបាលនេះសិន។ ពេលខ្លះការប្រើជែលនេះលាបស្បែកយូរពេក អាចបណ្តាលឲ្យឡើងក្រហម ឬមិនស្រួលលើស្បែកដែរ៕
post by : Kong Sophat post Date : 15-Sep-2017
View : 1766

ថ្ងៃនេះក្រុមហ៊ុននាគរាជអចលនទ្រព្យបានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាមប្រហែលជា 100 នាក់
Post by : Kong Sophat
ដូចម្តេចដែលហៅថា បណ្តាញទីផ្សារ Network Marketing អាជីវកម្មបណ្តាញ
what is Network Marketing?